ប្រជាពលរដ្ឋ២៣១គ្រូសារ ត្រូវបានកម្លាំងចម្រុះនាំយកមកដាក់ទីទួលសុវត្ថិភាព និងទទួលគ្រឿងឧបភោគបិរភោគពីសម្តេច ហ៊ុន សែន

ខេត្តពោធិសាត់៖ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កងពលតូចអន្តរាគមន៍លេខ១ បានបញ្ជូនកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ១១១ មកសហការជាមួយក្រុមការងារគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអជ្ញាធរ៌រដ្ឋបាលខេត្តពោធិ៍សាត់ ដោយបាននាំយកនូវអំណោយ ដ៏ថ្លាថ្លារបស់ សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្តី្រនៃព្រះរាជាណាកក្រកម្ពុជា ប្រធានគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីគន់ គីម ទទួលបន្ទុកបេសកម្មពិសេស អនុប្រធានទី១នៃគណ កម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ចុះចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយដោយទឹកជំនន់ នៅតាមខ្នងផ្ទះ និងទីទួលសុវត្ថិភាព នៅឃុំកញ្ជរ និងឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ចំនួន២៣១គ្រូសារ ក្នុងនោះមួយគ្រួសារទទួល មីចំនួន១កេស ត្រីខមួយយួរ និងឃីតមួយកញ្ចប់។
ក្នុងពេលនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានប្រគល់ជូនកងពលនូវ អូរប័រចំនួន២០គ្រឿង ថវិកាចំនួន៥លានរៀល និងសម្ភារៈមួយចំនួន សម្រាប់ប្រើឱ្យបេសកកម្មសង្រ្គោះគ្រោះមហន្តរាយរបស់កងពល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *