ជនសង្ស័យ០៨នាក់ដែល ជាមុខសញ្ញាជួញដូរ ប្រើប្រាស់គ្រឿងញៀន ត្រូវកម្លាំងសមត្ថកិច្ច ស្រុកឈូកបង្ក្រាប

(ខេត្តកំពត)៖ ជនសង្ស័យដែល ជាមុខសញ្ញាជួញដូរ ប្រើប្រាស់គ្រឿងញៀន ត្រូវកម្លាំងនៃអធិការ នគរបាលស្រុកឈូក បង្ក្រាបបានទាំងសម្បក ខណ:កំពុងធ្វើសកម្មភាព ចែកចាយនិងប្រើប្រាស់ គ្រឿងញៀនខុសច្បាប់។

ជនសង្ស័យទាំង អម្បាលមានខាងលើត្រូ វសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រលប់ ថ្ងៃ០៥ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ១៨ និង៣០ នាទី ស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក។ ប្រតិបត្តិការនេះកម្លាំង សមត្ថកិច្ចបានដកហូត ថ្នាំញៀនចំនួន១២ កញ្ចប់ (ធំ ០១ កញ្ចប់)។

ទាក់ទិននឹងការបង្ក្រាបបទ ល្មើសគ្រឿងញៀនខាងលើ សមត្ថកិច្ចបានឲ្យដឹងថា ការឈានទៅបង្ក្រាប បានជោគជ័យនេះ ក្រោយពីទទួលសេចក្តី រាយការណ៍ពីប្រជា ពលរដ្ឋក្នុងតំបន់ និងកម្លាំងបង្កប់ នៅទីនោះទើបយើង ឈានទៅបង្ក្រាបតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងការបង្ក្រាបកម្លាំង បានឃាត់ខ្លួនមនុស្ស ចំនួន០៨នាក់ រួមមាន÷ ១.ឈ្មោះ ស៊ីវ វើន ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក។

២.ឈ្មោះ ហេង ចាន់ណារុំ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិត្រពាំងល្បក់ ឃុំត្រពាំងបី ស្រុកឈូក។

៣.ឈ្មោះ ខៀវ ពឿន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិទួលដូន្តី ឃុំត្រពាំងភ្លាំង ស្រុកឈូក ។

៤.ឈ្មោះ សុីម សុជា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ។

៥.ឈ្មោះ ឆោម សំណាង ភេទប្រុស អាយុ ១៩ ឆ្នាំ ,៦.ឈ្មោះ ចេក ជា ភេទប្រុស អាយុ ១៨ឆ្នាំ (អ្នកទាំងពីររស់នៅភូមិភ្នំព្រាល ឃុំតាកែន ស្រុកឈូក)។

៧.ឈ្មោះ ស៊ុម រដ្ឋា ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក និងទី៨.ឈ្មោះ ជុំ ឆោម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិខ្ពប ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ចបានកសាង សំណុំរឿងដើម្បីអនុវត្ត តាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *