ការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធ តំបន់៥នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករសហការ ជាមួយមន្ទីរកសិកម្ម ចុះបង្ក្រាបបានរថយន្ត លួចដឹកនិងគ្រឿង ក្នុងជ្រូកទំងន់៤២៥គីឡូក្រាម

(ខេត្តបន្ទាយមានជ័យ)៖ ការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥ នៃអគ្គនាយកដ្ឋានគយ  និងរដ្ឋាករបាន សហការជាមួយមន្ទី រកសិកម្មខេត្តចុះបង្ក្រាប រថយន្តបាន១គ្រឿងលួចដឹក គ្រឿងក្នុង ជ្រូកខូចគុណទំងន់ ៤២៥គីឡូក្រាម បាននៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ២០១៩នៅលើផ្លូវជាតិលេខ៥ត្រង់ចំណុច សាលាក្រហម ជិតស្ពានទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បើតាមការអះអាង របស់លោកហ៊ុយទូច ប្រធានការិយាល័យ ផលិតកម្មនិង បសុព្យាបាលនៃមន្ទីរកសកម្មខេត្ត បន្ទាយមានជ័យបាន ប្រាប់ឲ្យដឹងថារថយន្ត ដែលលួចដឹកគ្រឿង ក្នុងជ្រូចខូចគុណភាពនោះ ដឹកតាមឡាន តាក់ស៊ីម៉ាក Highlander ពាក់ស្លាកលេខភ្នំពេញ 2AO-6235 ដែលមានម្ចាស់ឈ្មោះ ណូ ចន្នី ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិតាបាំង ឃុំម្រាប ស្រុករមាសហែក ខេត្តស្វាយរៀង។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាក្រោយ ពីសមត្ថកិច្ចឃាត់ បានឡាននោះ នៅក្នុងឡានមានគ្រឿង ក្នុងជ្រូកទំងន់ ៤២៥ គីឡូក្រាម ដែលមានសភាព ស្អុយរលួយ ដែលធ្វើឲ្យបាត់ បង់នូវបរិមាណ គុណភាព ឈ្មួញនាំចូលមក តាមច្រកអន្តរជាតិប៉ោយប៉ែត ឈ្មួញបម្រុងយកទៅលក់ ចែកចាយនៅ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងរាជធានីភ្នំពេញ ពេលដែលប្រជាពល រដ្ឋមិនដឹងទិញយក ទៅបរិភោគធ្វើ ឲ្យប៉ះពាល់ដល់ សុខភាពយ៉ាងធ្ងន់ ពិសេសកើតជម្ងឺផ្សេងៗ ដែលស្មានមិនដល់។

លោកបានបញ្ជាក់ ថាឡានលួចដឹកគ្រឿង ក្នុងជ្រូកខូចគុណភាពនេះ ក្រោយពីធ្វើការពិនិត្យ យ៉ាងតឹងរឹង រួចមកបានយក របាយការណ៍ឡើង ទៅថ្នាក់លើចំណែក គ្រឿងក្នុងជ្រូកទាំង៤២៥ គីឡូក្រាមបានធ្វើការ ដុតកំទេចចោលផង ដែររថយន្តនិងម្ចស់ រង់ចាំដោះស្រាយ ទៅតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *