កាប់ប្រពន្ធស្លាប់គេចខ្លួន បាន៧ថ្ងៃត្រូវសមត្ថកិច្ច ស្រុកវាលវែងចាប់ ខ្លួនបានបញ្ជូនមក កាន់ស្នងការនគរខេត្តពោធិសាត់ ដើម្បីចាត់ការតាមច្បាប់…

(ខេត្តពោធិសាត់)៖ ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងនគរបាល នៃអធិការរដ្ឋាន នគរបាលស្រុក វាលវែង សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំថ្មដានិង កម្លាំងវរសេនាតូច នគរបាលការពារ ព្រំដែនគោកលេខ ៨២៥ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនភ្លាមៗ កាលពីថ្ងៃទី២៥ ខែធ្នូឆ្នាំ២០១៩ បន្ទាប់ពីជន សង្ស័យរូបនេះ បានសម្លាប់ប្រពន្ធ ខ្លួនឯងនិងបានរត់ គេចខ្លួនអស់រយៈពេល មួយសប្តាហ៍។

បើយោងតាម របាយការណ៍ សមត្ថកិច្ចបាន អោយដឹងថា ករណីឃាតកម្មប្តី សម្លាប់ប្រពន្ធនេះ កើតឡើង កាលពីព្រឹក ថ្ងៃ១៩ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង៧និង ៣០នាទីនៅចំណុច រោងស្នាក់នៅរ បស់ជនរង គ្រោះក្នុងបរិវេណ ទីបញ្ជាការវរៈសេនា តូចនគរបាលការពារ ព្រំដែនគោកលេខ ៨២៥ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែ ងខេត្តពោធិ៍សាត់ ។

លោកវរះ សេនីយ៍ឯក ធាង ឡេង អធិការនគបាល ស្រុកវាលវែងបាន ប្រាប់អោយដឹងថា ដោយមានការ យកចិត្តទុកដាក់ និងមានការចង្អុល បង្ហាញពិីគណះ បញ្ជាការឯងភាព ខេត្តក្រោមបទ បញ្ជារពីស្នងការ នគបាលខេត្ត ពោធិសាត់ធ្វើយ៉ាង ណាកម្លាំងទាំង អស់តាមដាន ស្រាវជ្រាវស្វែង រកមុខសញ្ញាជនដៃ ដល់នៅក្នុង ករណីឃាត់កម្មនេះ យកមកធ្វើការ ផ្តន្ទាទោសអោយបាន។

លោកអធិការស្រុក វាលវែងបានប្រាប់ អោយដឹងទៀតថាជន សង្ស័យដែលកម្លាំង ជំនាញឃាត់ខ្លួនបាន មានឈ្មោះអ៉ឹម ផល្លីហៅតឿភេទ ប្រុសអាយុប្រហែល ជាង៣០ឆ្នាំរស់នៅ ក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់ ។

លោកអធិការបានអោយ ដឹងបន្ថែមទៀតថា មកដល់វេលាម៉ោង ៤និង២០នាទីថ្ងៃទីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៩ កម្លាំងជំនាញ បានកំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើ ជាមួយនឹងវត្ថុ តាងកាំបិតផ្គាក់ បាននៅចំណុចតាកុច ភូមិសង្គមថ្មី ឃំុថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បច្ចប្បន្នជនសង្ស័យ រួមនិងវត្ថុតាងនាំមក កាន់អធិការដ្ឋាន នគរបាលស្រុកវាលវែង ដើម្បីធ្វើការសាកសួរ និងកសាងសុំនុំរឿ ងបញ្ជូនមកកាន់ស្នងការ នគបាលខេត្តពោធិសាត់ ដម្បីចាត់ការបន្តរ ទៅតាមនីតិវិធីផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *