បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការបាត់បង់នូវធនធានព្រៃឈើ គឺជាការបាត់បង់គ្រប់យ៉ាងសម្រាប់មនុស្ស សត្វ និងធម្មជាតិ។ គ្រោះរាំងស្ងួត បម្រែបម្រួលអាកាសធាតុ ភ្លើងឆេះព្រៃ ខ្យល់កន្ត្រាក់ ទឹកជំនន់ដែលតែងកើតមានឡើង គឺបណ្តាលមកពីការបាត់បង់ព្រៃឈើ ដូច្នេះដើម្បីជៀសផុតពីគ្រោះទាំងនេះយើងត្រូវតែដាំនិងស្តារព្រៃឈើឡើងវិញ។
ថ្លែងបែបនេះលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លើកឡើងដាំកូនឈើប្រណីតប្រមាណ១៥០០ដើម និងចែកជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២០១៩ ។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមន៍នារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។និងមានការចូលរួម ឯកឪត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោក ខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត
អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុ រាត្រី បានបន្តទៀតថាពិធី “រុក្ខទិវា” គឺជាសក្ខីភាព មួយ ដែលបង្ហាញពីការ ដង្ហែរ តាមព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់របស់ អតីត ព្រះមហាវិរៈក្សត្រ ព្រះបរមតនៈកោដិ នរោត្តម សីហនុ ជាទីសក្ការៈ នៃយើង ដែលជានិច្ចកាល ព្រះអង្គទ្រង់យក ព្រះទ័យទុកដាក់ ដល់បញ្ហាព្រៃឈើ និងជាពិសេសការថែរក្សា ការការពារ និងអភិវឌ្ឍន៍ព្រៃឈើតាម រយៈការដាំដុះឈើឡើងវិញ។
កូនឈើចម្រុះជាច្រើនប្រភេទ ចំនួន១៥០០ដើម ត្រូវបានដាំក្នុងថ្ងៃបុណ្យរុក្ខទិវា៩កក្កដា នាឱកាសព្រឹកថ្ងៃទី០៤កក្កដានេះ នៅភូមិស្ររាះពីរឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ការចូលរួមមន្ត្រីររាជការ គ្រប់ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សិស្សានុសិស្ស ព្រះសង្ឃ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងស្ក្រថ្មពួក ផងដែរ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានមានប្រសាសន៍លើកឡើងថា:ពិធីបុណ្យរុក្ខទិវាដែលកំពុងប្រារព្ធឡើងនាពេលនេះមានអត្ថន័យ និងសារ:សំខាន់យ៉ាងជ្រៀលជ្រៅបំផុត សម្រាប់បំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់និងកងកម្លាំងប្រដាប់អាវុធ ឲ្យចូលរួមដាំដុះ និងថែរក្សាការពារព្រៃឈើដើម្បីប្រែក្លាយតំបន់នេះឲ្យមានគម្របព្រៃពណ៌បៃតងស្រស់បំព្រង ។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ទៀតថា:ការដាំដើមឈើឆ្នាំនេះ គឺត្រូវបានដាំនៅតំបន់ដីរបស់រដ្ឋដែលនៅទំនេរដើម្បីថែរក្សាទុកសម្រាប់ក្មេងជំនាន់ក្រោយបានថែរក្សាបន្តនិងជាសប្បត្តិជាតិជាសំខាន់។
ឯកឧត្តមអភិបាលខេត្ត បានស្នើរដល់មន្ត្រីជំនាញ ក៏ដូចជាប្រជាពលរដ្ឋ សូមបន្តការទប់ស្កាត់រាល់ការកាប់បំផ្លាញព្រៃឈើពីសំណាក់ឈ្មួញទុច្ចរឹត ។ត្រូវការពារព្រៃ ដែលមានស្រាប់ ឲ្យបានគង់វង្ស និងជំរុញពលរដ្ឋឲ្យចូលរួមដាំកូនឈើឡើងវិញ ។
លោក នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា:សម្រាប់ទិវាដាំកូនឈើក្នុងឆ្នាំនេះ អាជ្ញាធរខេត្តបានជ្រើសរើសយកភូមសាស្ត្រក្នុងភូមិស្រះពីរ ឃថ្ពួក ស្រុកថ្មពួក ខេត្ត ប.ជ ។
គួរបញ្ជាក់ថា:កូនឈើដែលមន្ត្រីជំនាញ នៃខណ្ឌរដ្ឋបាលព្រៃឈើ យកមកដាំនាពេលនេះមានចំនួន១៥០០ដើម ដោយជ្រើសរើសយកតែប្រភេទឈើល្អៗ មានដូចជា:គ្រញូង ធ្នង់ បេង ឈើទាល គគីរ នាង នួន និងឈើហូបផ្លែមានដូចជា ទៀប ចន្ទី និងខ្នុរជាដើម ៕