បុគ្គលិកពេទ្យជាប់ពាក់ព័ន្ធ និងស្ត្រីស្លាប់ម្តាយកូន ដោយសារ សម្រាលកូនពេទ្យទារវះ គ្មានលុយបង់សេវា ៦០ម៉ឺនរៀលចេញ មកបកស្រាយដោយ មិនសមហេតុផលទេ

(ខេត្តបន្ទាយមានជ័យ)៖ កន្លងមកថ្មីៗនេះមានករណីដ៏ កក្រើកមួយពេញទូទាំង ប្រទេសជាប់ពាក់ព័ន្ធ បុគ្គលឹកមន្ទីរពេទ្យ ខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីជា ច្រើននាក់ដែលបានបណ្តែក បណ្តោយឲ្យស្ត្រី ម្នាក់ឈឺពោះសម្រាលកូន ពេទ្យទារវះ  គ្មានលុយបង់សេវា ឲ្យពេទ្យ៦០ម៉ឺនរៀលពេទ្យបាន ដេញស្ត្រីនោះឲ្យជិះ រថយន្តតាក់សីុទាំងបែក ទឹកភ្លោះទៅកើតនៅសៀមរាប ដោយសារស្ត្រីនោះឈឺពោះ ខ្លាំងពេកក៏ដាច់ ខ្យល់ស្លាប់ទាំងម្តាយ កូននៅតាមផ្លូវក្រោយពី ស្លាប់រួចមកមានប្រជាពល រដ្ឋធ្វើការិះគន់ពេទ្យនេះយ៉ាង ខ្លាំងពេញទូទាំង ប្រទេសតែម្តង។

លុះនៅព្រឹក ថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ២០១៩ នេះបុគ្គលឹកពេទ្យ ជាប់ពាក់ព័ន្ធនិងស្ត្រី ស្លាប់ម្តាយកូនបាន ចេញមកបំភ្លឺដល់ សាធារណៈជនដោយមិនសម ហេតុផលទាល់តែសោះ ថាគោលការណ៏របស់ មន្ទីរពេទ្យ ខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីត្រូវ ផ្ដល់សេវាពិនិត្យនិងព្យា បាលគ្រប់ប្រជាជន ទាំងអស់មុន ទើបឲ្យបង់សេវា តាមក្រោយ បើអ្នកជំងឺគ្មានលិទ្ធភាព បង់នៅមានមូលិធិសមធម៍ និងការអនុគ្រោះរបស់ មន្ទីរពេទ្យថែមទៀតផង។

ករណីស្រ្តីឈ្មោះ អ៊ិញ ចាន់មុំ អាយុ ២៦ឆ្នាំ រស់នៅភូមិ កោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានផ្ទៃពោះគ្រប់ខែ កូនទី២ បានចូលមក សម្រាកពេទ្យនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៩និង១០នាទីព្រឹក ដោយសារជ្រាបទឹក ភ្លោះមុនឈឺពោះសម្រាលកូន ឈឺចង្កេះនឹងធ្ងន់មក ក្រោមតិចៗ យូរៗម្ដង មានរំអិលលាយឈាម តិចៗ ស្រ្ដីមានប្រវត្ដិកើតកូន មុនមិនធម្មតា និងកូនលើកនេះមានធ្លាក់ ឈាមតិចតួចរយៈ ពេល២ថ្ងៃ នៅពេលមានផ្ទៃ ពោះ៧ខែក្រោយមកនៅ ពេលល្ងាចបន្ដិច  មានធ្លាក់ឈាម និងឈឺពោះតិចតួចដដែល គ្រូពេទ្យបានមើលអេកូ ឃើញថា មានសុកពាំងមាត់ស្បូនបន្ទាប់ពីការពិនិត្យ របស់គ្រូពេទ្យរួច បានផ្ដល់ការណែនាំទៅ ដល់អ្នកជំងឺ និងម្ដាយរបស់នាង ថាស្រ្ដីត្រូវសម្រាលកូន ដោយការវះកាត់ ដោយសារសុកពាំង មាត់ស្បូន ក្រោយពីការស្ដាប់ការ ពន្យល់របស់គ្រូពេទ្យរួចមក ស្រ្ដី និងម្ដាយរបស់គាត់ បានសម្រេចចិត្ដផ្ដិតមេដៃ លើកិច្ចសន្យាសម្រាល កូនដោយវះកាត់ ប៉ុន្ដែបន្ទាប់ មកទៀតស្រ្ដីបានសម្រេច ប្ដូរចិត្ដចង់ទៅសម្រាលកូន នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្ដសៀមរាបវិញ ដោយមានការបារម្ភពី សុវត្ថិភាពម្ដាយនិងទារក។

ដោយយោងតាមស្ថាន ភាពរបស់ស្រ្ដីនោះធម្មតា គ្រូពេទ្យបានណែនាំ ឲ្យឡានពេទ្យប្រចាំការនៅ ក្នុងមន្ទីរដឹកបញ្ចូន ស្ត្រីនោះទៅកាន់មន្ទីរ ពេទ្យសៀមរាប ប៉ុន្ដែគាត់ក៏បានជ្រើស រើសមធ្យោបាយធ្វើដំណើរ  ដោយខ្លួនឯងទើបហៅ រថយន្តឈ្នួលម៉ៅជិះ ទៅមន្ទីរពេទ្យសៀបរាម ដល់ពាក់កណ្តាលផ្លូវស្លាប់ ទាំងម្តាយទាំងកូនតែម្តងទៅ។

ការបកស្រាយរបស់ បុគ្គលិកពេទ្យជាប់ពាក់ព័ន្ធ និងស្ត្រីស្លាប់ម្តាយកូននេះ ប្រជាពលរដ្ឋបានបញ្ចេញ មតិថាមិនសម ហេតុផលបន្តិចទាល់ តែសោះធម្មតាអ្នកជម្ងឺគ្រូ ពេទ្យថាយ៉ាងមេចគ្នាធ្វើអញ្ចឹង មិនប្រកែកនិងពេទ្យ ជាដាច់ខាក្នុងរឿង នេះនៅមានអាថ៍កំបាំង ខ្លាំងណាស់ចង់ដឹង ច្បាស់មានអធិការកិច្ចចុះ មកសើបផ្ទាល់ទើបដឹង មូលហេតុក្នុងរឿងនេះច្បាស់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *