លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលខេត្តចន្ទបុរី នៃព្រះរាជាណាចក្រថៃ ក្នុងការកសាងស្ពានព្រំដែនអន្តរជាតិព្រំ-បានផាកាតខេត្តប៉ៃលិន
ប៉ៃលិន ÷ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលខេត្តចន្ទបុរី ក្នុងការកសាងស្ពានព្រំដែនអន្តរជាតិព្រំ-បានផាកាត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។
នេះជាសមិទ្ធផលថ្មីមួយទៀតដែលនឹងកើតឡើងនៅពេលឆាប់ៗខាងមុខនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ចំពោះខេត្តជាប់ព្រំដែន។
ការផ្តល់ឱកាសជូនលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលនេះ សបង្ហាញអោយឃើញពីការខិតខំប្រឹងប្រែង របស់លោកជំទាវ ដែលបានគិតគូរពីផលប្រយោជន៍ប្រជាជនខេត្តប៉ៃលិនទាំងមូល។ អត្ថបទ ដោយ លោក ស សារឿនអង្គភាពគេហទំព័រប្រម៉ាញ់ជាយដែន tv news



Post a Comment