អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ នាំ​យក​អំណោយ​មនុស្សធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ឧបត្ថម្ភ​ជូន​ចាស់ជរា​ ជនពិការ​ នៅ​តាម​ផ្ទះ​បណ្តែត​ទឹក​ នៅ​ឃុំ​ផាត់​សណ្តាយ​ - PMC-News

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ នាំ​យក​អំណោយ​មនុស្សធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ឧបត្ថម្ភ​ជូន​ចាស់ជរា​ ជនពិការ​ នៅ​តាម​ផ្ទះ​បណ្តែត​ទឹក​ នៅ​ឃុំ​ផាត់​សណ្តាយ​

កំពង់ធំ÷នៅ​រសៀល​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​ ឆ្នាំ​២០២៥​ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ បា​នដឹកនាំ​សហការី​នាំ​យក​អំណោយ​មនុស្សធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន ​ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ទៅ​ឧបត្ថម្ភ​ជូន​ចាស់​ជរា​ ជនពិការ​ភ្នែក​ និងប្រជាពលរដ្ឋដែលមានជំងឺនិងមានជី​វភាព​លំបាក​ខ្វះ​ខាត​នៅ​តាម​ផ្ទះ​បណ្តែត​ទឹក​ ក្នុង​ឃុំ​ផាត់​សណ្តាយ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កកំពង់ធំ។


ឧត្ដម​សេនីយ៍​ទោ​ សោម ​ស៊ុន​ បាន​បញ្ជាក់​ថា​ ដេីម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ជនពិការ​ភ្នែក​ និង​ចាស់​ជរា​ អ្នក​មាន​ជំងឺ​ប្រចាំ​កាយ​ ។  ក្រុម​ការងារ​បាន​បន្ត​ដឹកជញ្ជូន​ស្បៀង​អាហារ​គ្រឿង​ឧបភោគ​បរិភោគ​ដែល​ជា​អំណោយ​មនុស្សធម៌​របស់​សម្តេច​មហា​បវរ​ធិបតី ​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ជូន​គាត់​នៅ​តាម​ផ្ទះ​បណ្តែត​ទឹក​ ដេីម្បី​ដោះស្រាយ​ការលំបាក​ខ្វះ​ខាត​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់​បាន​រយៈពេល​ពេល​ផងដែរ​ ។

លោក​យាយ​ លោកតា​ជាជនពិការភ្នែក​ និងបងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ និង​មាន​ជីវភាព​លំបាក​ខ្វះ​ខាត​ មាន​សេចក្តី​រំភើប​រីករាយ​ រកអ្វី​មក​ប្រៀបផ្ទឹម​ពុំបាន​ ដែល​បាន​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ចាត់តាំង​កងកម្លាំង​កងទ័ព​ នាំយក​ស្បៀង​អាហារ​គ្រឿង​ឧបភោគ​បរិភោគ​មក​ឧបត្ថម្ភ​ជូន​ពួកគាត់​នៅ​ពេល​ដែល​កំពុង​មាន​ការ​ខ្វះខាត​នេះ​ និង​បាន​សូមគោរព​ជូន​ពរ​សម្តេច ​និង​លោកជំទាវ​បណ្ឌិត​ ព្រមទាំង​ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ និងក្រុម​ការ​ងារ​ទាំង​អស់​ សូម​ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​៕ អត្ថបទដោយ លោក សំនៀងអង្គភាពគេហទំព័រប្រម៉ាញ់ជាយដែន tv news




Theme images by Radius Images. Powered by Blogger.