អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនសូមបកស្រាយបំភ្លឺជូនសាធារណជនចំពោះករណីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង ១៧ និង ១៣ នាទី ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២៥ - PMC-News

ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនសូមបកស្រាយបំភ្លឺជូនសាធារណជនចំពោះករណីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង ១៧ និង ១៣ នាទី ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២៥

ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនសូមបកស្រាយបំភ្លឺជូនសាធារណជនចំពោះករណីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង ១៧ និង ១៣ នាទី ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២៥ រវាងម៉ូតូឡើងវ៉ារថយន្តហើយទៅបុករថយន្តមួយគ្រឿងទៀតដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យមានមនុស្សស្លាប់ ចំនួន ១ នាក់។

ករណីនេះជំនាញបានធ្វើការវាស់វែងឃើញថា ភាគីម៉ូតូ ជាអ្នកបង្ក ឡើងវ៉ារថយន្តដែលកំពុងបើកបរទិសដៅស្របគ្នា ទៅបុករថយន្តដែលកំពុងបើកបរបញ្ច្រាស់ទិស(លើផ្លូវអាទិភាពរបស់រថយន្ត)ចំពោះករណីនេះដែរជំនាញបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាចំនួន ៣ លើក -លើកទី១ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ -លើកទី២ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៥ -ហើយលើកទី ៣ នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥ ដដែល  ដោយភាគីទាំងសងខាងបានសម្របសម្រួលឯកភាពគ្នា ដោយភាគីខាងរថយន្តរងគ្រោះជួយចូលបុណ្យទៅភាគីខាងម៉ូតូបង្ករចំនួន ៤ លានរៀល ដោយមានធ្វើកិច្ចសន្យាព្រមព្រៀងជាលាយលក្ខណ៍អក្សរ បានផ្តិតមេដៃ និងមានថតរូបប្រគល់ថវិកា ដើម្បីបញ្ចប់រឿង ។

លុះបន្តិចក្រោយមកថ្ងៃខែឆ្នាំដដែល បងប្អូនសាច់ញាតិខាងម៉ូតូបង្កមិនយល់ព្រម បង្គាប់ឲ្យឪពុកម្ដាយភាគីបើកបរម៉ូតូបង្កឲ្យទាមទារទឹកប្រាក់ចំនួន ៥០០០ ដុល្លារ ទើបយល់ព្រម ។ដោយមិនមានការឯកភាពគ្នាជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៥ ។បន្ថែម ក្នុងករណីនេះលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន មានការអាណិតអាសូរចំពោះភាគីបង្ក ក៏បានចូលរួមចូលបុណ្យទៅភាគីម៉ូតូបង្កចំនួន១០០០ដុល្លារ បន្ថែមទៀតដែរ ។ ផ្សាយដោយអង្គភាពគេហទំព័រប្រម៉ាញ់ជាយដែន tv new






Theme images by Radius Images. Powered by Blogger.