លោកវរសេនីយ៍ឯកម្នាក់ សង្ស័យស្រឹវង បើករថយន្ត មិនប្រយ័ត្ន បុករះរថយន្តនិងម៉ូតូកង់បី និងបណ្តាលឱ្យមនុស្សស្លាប់ម្នាក់
រាជធានីភ្នំពេញ: ព័ត៌មានបឋម នៅវេលាម៉ោង២រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ មានបុរសចំណាស់ម្នាក់ បើកបររថយន្តម៉ាក់lexus 400h ពាក់ស្លាក់លេខភ្នំពេញ 2AQ-2188 តាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្នុងទិសដៅពីស្ពានក្បាលថ្នល់ មកក្រសួងមហាផ្ទៃ ក្នុងល្បឿនលឿន ជ្រុលបុករះ ម៉ូតូកង់បីឥណ្ឌា ចំនួន០៥គ្រឿង ម៉ូតូ០១ គ្រឿង និងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងរបួសផ្សេងទៀត។
ជនបង្កដែលបើករថយន្តបុករះបណ្តាលឱ្យស្លាប់ម្នាក់ និងរបួស៣នាក់ នៅមុខក្រសួងមហាផ្ទៃកាលពីរសៀលម៉ោង១ ត្រូវបានស្គាល់ថា ជាលោកវរសេនីយ៍ឯក ហ៊ុន ហេង នាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
នៅក្នុងហេតុការនេះដែល ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល កំពុងរងចាំមើលថា ក្រសួងមហាផ្ទៃនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការយ៉ាងណា អង្គភាពសារព័ត៌មានយើងនិងផ្សព្វផ្សាយវគ្គបន្តសូមអរគុណ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន
Post a Comment