ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន ខ្ញុំបាទ សូមគោរពជូនមហាជនមេត្តាជូនជ្រាបថា ប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើន លើករណីគ្រោះថ្នាក់ចរាចរណ៌ កាលពីរសៀលថ្ងៃ ទី១៥ ០៥ ២០២៥
នៅ មុខក្រសួងមហាផ្ទៃ ធ្វើឲមានអ្នករបួសធ្ងន់ស្រាលនិងបាត់បង់ជីវិត បង្ករឡើងដោយ នគរបាល រាជធានី ឈ្មោះ ហ៊ុន ហេង ។
សូមជំរាបជូនថា ភ្លាមៗ ខ្ញុំបាទបញ្ជាឲជំនាញ និង មូលដ្ឋាន ចុះដល់កន្កែងកើតហេតុគឺ ចាត់ចែង ឃាត់ខ្លួនអ្នកបង្ករ សង្រ្គោះ អ្នករបួស និងរៀចចំសណ្ដាប់ធ្នាប់ ។
សូមមហាជន ជ្រាបថា ច្បាប់គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តន៌ដូចគ្នា ស្មើភាពគ្នា (ខ្ញុំមិនដែលលើកលែងទេ)។
ពេលនេះ ឈ្មោះ ហ៊ុន ហេង បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំអនុវត្តនៅបទពិន័យនគរបាលជាតិកម្ពុជាបណ្ដេញចេញពីក្របខណ្ឌផងដែរ
សូម មហាជន ជូនជ្រាបជាព៏ត៌មាន។
សូម អរគុណ
Post a Comment