អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានមូលនិធិជំនួយសង្គម នៃមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន  ម៉ាណែត  និងលោកជំទាវ ទៅឧបត្ថម្ភជូន​ក្រុមគ្រួសារសពអតីតយុទ្ធជន នៅស្រុកសណ្តាន់ - PMC-News

ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត ប្រធានមូលនិធិជំនួយសង្គម នៃមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន  ម៉ាណែត  និងលោកជំទាវ ទៅឧបត្ថម្ភជូន​ក្រុមគ្រួសារសពអតីតយុទ្ធជន នៅស្រុកសណ្តាន់

 កំពង់ធំ÷នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការ​សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ​ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរ​ដែនដី​ នាំយកថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍ឈ្មោះ គឹម វិន  ឋានន្តរសក្តិ នាយឯក អាយុ៦២ឆ្នាំ អតីតនៅអង្គភាពផ្នែកសឹករងសណ្ដាន់ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ លោកនាយឯក គឹម​ វិន​ ត្រូវបានក្រសួងការពារជាតិ ដាក់ឲ្យចូលសោធន៏និវត្តន៍ តាមការកំណត់ កាលពីឆ្នាំ២០១៣  ហេីយ​លោកបានទទួលមរណភាព ដោយរោគាពាធ កាលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ​ដោយ​រោគាពាធ​  ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិសំព័រធំ ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។


    ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា​ ស្រុក​សណ្តាន់​ និងអាជ្ញាធរដែនដី បានថ្លែងនូវការ​សោកស្ដាយ​អាឡោះអាល័យ​ និង​បាន​គោរពបួងសួងដល់វិញ្ញាណក្ខន្ធលោក នាយ​ឯក​ គឹម រិន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយនិងបានជូនពរដល់ក្រុមគ្រួសារសព សូម​មានសុខភាពល្អ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ។  



   នៅក្នុងឱកាសនេះដែរ​ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ បានប្រគល់ជូននូវថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល  ព្រម ទាំងអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារសព រួមមាន អង្ករចំនួន៥០គីឡូក្រាម​ មីជាតិចំនួន២កេស​ ទឹកត្រីទឹកស៊ីអ៉ីវ​ចំនួន២យួរ និង​ត្រីខ​កំប៉ុងចំនួន២យួរ​ ។​ ជាមួយ​នេះ​ផងដែរ​ក្រុមការងារ​ការ​ងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ឃុំ​ដងកាំបិត​ ស្រុក​សណ្តាន់​ ក៏បាន​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​ លោក​គឹម​ រិន​ នូវ​ថវិកា​មួយ​ចំនួន​ផងដែរ​ ។ 

 លោក ទេព រីន​ អភិបាលរងស្រុកសណ្តាន់ តំណាងឲ្យក្រុមគ្រួសារសព គឹម​ រិន​ បាន​សូម​គោរព​ថ្លែង​អំណរគុណ​ដ៏ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត  ពេជ​ ចន្ទមុន្នី​ និងឧត្តម​សេនីយ៍​ទោ សោម​ ស៊ុន​ ព្រមទាំង​​ក្រុម​ការងារ​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ ដែល​បាន​យកចិត្តទុកដាក់​បម្រើ​បងប្អូន​អតីត​យុទ្ធ​ជន​ នៅ​ក្នុង​ខេត្តកំពង់ធំ​ ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម​ និង​សូមគោរព​ជូន​ពរ​សម្តេច​ និង​លោកជំទាវ​ ព្រមទាំង​ឯកឯកឧត្តម លោក​ លោកស្រីទាំង​អស់​ សូម​ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​៕

ដោយ លោក សំនៀង អង្គភាពប្រម៉ាញ់ជាយដែន tv news

Theme images by Radius Images. Powered by Blogger.