អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចូលរួមជាអធិបតីក្នុងយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» និងសម្ពោធអគារសិក្សា ដែលមានទីតាំងនៅក្រុមហ៊ុនចម្ការកៅស៊ូ ទេពី អាក្រូ  ក្នុងស្រុកសណ្តាន់ - PMC-News

ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញចូលរួមជាអធិបតីក្នុងយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» និងសម្ពោធអគារសិក្សា ដែលមានទីតាំងនៅក្រុមហ៊ុនចម្ការកៅស៊ូ ទេពី អាក្រូ  ក្នុងស្រុកសណ្តាន់

 (កំពង់ធំ)÷ នាព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» និងសម្ពោធអគារសិក្សា ដែលមានទីតាំងនៅក្រុមហ៊ុនចម្ការកៅស៊ូ ទេពី អាក្រូ ស្ថិតនៅភូមិអូរត្នោត ឃុំងន ស្រុកសណ្តាន់ខេត្តកំពង់ធំ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់  ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន និងព្រមទាំងសិស្សានុសិស្ស សរុបប្រមាណជាង៥០០នាក់។ 


អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ បានសម្តែងនូវគារវៈកិច្ច និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចំណាយពេលវេលាអញ្ជើញជាអធិបតីក្នុងយុទ្ធនាការបរិច្ចាគឈាម និងសម្ពាធអគារសិក្សា នាឱកាសនេះ។ ជាមួយគ្នានេះ អ្នកឧកញ៉ា បានធ្វើរបាយការណ៍អំពីសមិទ្ធផលអគារសិក្សារបស់ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ និងបានធ្វើការប្តេជ្ញាចិត្ត ក្នុងការរៀបចំយុទ្ធនាការបរិច្ចាគឈាមប្រចាំឆ្នាំ ដើម្បីលើកកម្ពស់សុខុមាលភាពបុគ្កលិក គាំទ្រជាមួយប្រព័ន្ធថែទាំសុខភាពជាតិ ការពង្រឹងការអប់រំ ការអភិវឌ្ឍបរិស្ថាន និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសកសាងសហគមន៍ប្រកបដោយភាពរស់រវើកសម្រាប់យុវជនជំនាន់ក្រោយផងដែរ។ 


នាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសោមស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានអ្នកចូលរួមទាំងអស់ និងបានកោសរសើរ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការរៀបចំផ្តួចផ្តើមយុទ្ធនាការស្ម័គ្រចិត្ត បរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» នាឱកាសនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តម បានចែករំលែកអំពីសកម្មភាពការងារស្ម័គ្រចិត្តលើកដំបូងផ្ទាល់របស់ ឯកឧត្តមគឺ ការបរិច្ចាគឈាមនិងបានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពដ៏មានអត្ថន័យមួយនេះ ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង៕ដោយលោក សំនៀង អង្គភាពគេហទំព័រប្រម៉ាញ់ជាយដែន  news

Theme images by Radius Images. Powered by Blogger.