ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត សម្រេចលើកលែងទោសដល់បុគ្គលឈ្មោះ ទន ឈឿន ដែលបានជេរប្រមាថមកកាន់អ្នកឧកញ៉ា និងបានជេរប្រមាថដល់ឪពុកម្តាយដែលជាអ្នកមានគុណទាំងទ្វេរបស់អ្នកឧកញ៉ា..!!!

ដោយសារក្តីមេត្តាករុណា អាណិតអាសូរ ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ក៏សម្រេចចិត្ត ដកពាក្យបណ្តឹងនិងលើកលែងទោសដល់បុគ្គលឈ្មោះ ទន ឈឿន ឲ្យត្រឡប់ទៅផ្ទះជួបជុំប្រពន្ធកូនវិញ។
នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដម អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា៖ បុគ្គលឈ្មោះ ទន ឈឿន ដែលបានជេរប្រមាថមកកាន់អ្នកឧកញ៉ា និងបានជេរប្រមាថដល់ឪពុកម្តាយដែលជាអ្នកមានគុណទាំងទ្វេរបស់អ្នកឧកញ៉ា កាលពីពេលកន្លងទៅថ្មីៗនោះ ត្រូវបានសមត្ថកិច្ចហៅមកសាកសួរ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ! ក៏ប៉ុន្តែករណីនេះត្រូវបានឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត លី សាម៉េត យល់ឃើញថាប្រសិនបើចាប់បុគ្គលរូបនេះដាក់គុកតើប្រពន្ធកូនរបស់បុគ្គលម្នាក់នេះ លំបាកវេទនាប៉ុនណា ហេតុដូច្នេះទើបអ្នកឧកញ៉ាក៏សម្រេចចិត្តដកពាក្យបណ្តឹងដោះលែងឲ្យបុគ្គលរូបនេះត្រឡប់ទៅផ្ទះជួបជុំក្រុមគ្រួសារវិញ បន្ទាប់ពីបុគ្គលឈ្មោះ ទន ឈឿន រូបនេះ ដឹងកំហុសនិងបានសុំទោសសុំក្តីមេត្តាពីអ្នកឧកញ៉ា។
ក្នុងនោះផងដែរ ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត លី សាម៉េត ក៏បានបញ្ជាក់បន្ថែមក្នុង Comments (ខមមិន) ដោយលើកឡើងថា៖ «ខ្ញុំបាទ លី សាម៉េត មានការឈឺចាប់ខ្លាំងណាស់ ។ ដោយបុគ្គល ទន ឈឿន ជេប្រមាថ ដល់លោកអ្នកគុណទាំងទ្វេ របស់ខ្ញុំបាទ គាត់លំបាក វេទនា តាំងពីដេីមមក ។ លោកទាំងទ្វេខំប្រឹងត្រដរ រស់ដេីម្បីចិញ្ចឹមកូនដូចជារូបខ្ញុំបាទនេះ ។ លោកអ្នកមានគុណទាំងទ្វេ កាលពីសម័យប៉ុលពតគាត់ធ្វេីការធ្ងន់ហេីយអត់អាហារហូបគ្រប់គ្រាន់ គាត់ក៏លាចាកលោកនេះទៅ ។ ខ្ញុំបាទជាកូនបានសច្ចាក្នុងចិត្តថា បេីបុគ្គលណាម្នាក់។ ហ៊ានជេរប្រមាថអ្នកមានគុណខ្ញុំបាទទាំងទ្វេនោះ។ ទោះបីក្នុងតម្លៃណាក៏ដោយក៏រូបខ្ញុំបាទមិនលេីកលែងឲ្យបុគ្គលនោះជាដាច់ខាត ! តែបុគ្គលឈ្មោះ ទន ឈឿន សូម្បីអ្នកមានគុណខ្ញុំបាទទាំងទ្វេ ។ លោកបានលាចាកលោកនេះទៅហេីយក៏បុគ្គលរូបនេះមិនលេីកលែងឲ្យគាត់ដែរ ។ ជេរប្រមាថចំពោះរូបខ្ញុំបាទ វាមិនអីនោះទេ ! ខ្ញុំបាទឈឺចាប់ដែលមិនអាចបំភ្លេចបាននោះ។ គឺជេប្រមាថលោកអ្នកមានគុណទាំងទ្វេ របស់ខ្ញុំបាទ ដែលលោកបានលាចាកលោកនេះទៅហេីយនោះ។ ចុះហេតុអ្វី បានជាបុគ្គលម្នាក់នេះមិនព្រមលេីកលែងឲ្យពួកគាត់សោះ ។ បេីទ្រង់ឯកឧត្តម លោកជំទាវ ក្មួយៗជួបរឿងដូចពូ តេីមានកាឈឺចាប់ដូចរូបខ្ញុំបាទដែរឬទេ ! នេះហេីយជាគុណធម៌ មេត្តាធម៌ របស់ខ្ញុំបាទ ទេីបខ្ញុំដោះលែង។

You might like

Leave a Reply

Your email address will not be published. Required fields are marked *