លោកជំទាវ ញ៉ែម សាខន ស ខេង និងកូនៗ អញ្ជើញទស្សនាការប្រកួតបាល់ទះ កម្ពុជា-ហ្វីលីពីន

ភ្នំពេញ ៖ លោកជំទាវ ញ៉ែម សាខន ស ខេង ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ឯកឧត្តម ស រដ្ឋា លោកស្រី ស ស៊ីណា នៅយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញទស្សនាការប្រកួតបាល់ទះ រវាងក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា ជាមួយក្រុមកីឡាបាល់ទះបុរសជម្រើសជាតិហ្វីលីពីន ក្នុងពូល A ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅលើទីលានវិមានពហុកីឡដ្ឋានជាតិ។ ចប់ការប្រកួត! ក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា បានយកឈ្នះលើក្រុមកីឡាបាល់ទះបុរសជម្រើសជាតិហ្វីលីពីន ក្នុងលទ្ធផល ៣សិតទល់០ ។ គួររំលឹកផងដែរថា កាលពីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមកីឡាបាល់ទះបុរសជម្រើសជាតិសិង្ហបុរី ក្នុងលទ្ធផល ៣សិតទល់០ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *