ជនសង្ស័យ៣នាក់ត្រូវ បានកម្លាំងនគរបាល ស្រុកថ្មគោល ឃាត់ខ្លួនរួមទាំង វត្ថុតាងថ្នាំ ញៀនមួយចំនួនទៀត

(ខេត្តបាត់ដំបង)៖ កម្លាំងជំនាញនគរបាល ប្រឆាំងបទល្មើស គ្រឿងញៀន នៃអធិការ នគរបាលស្រុក ថ្មគោលសហការណ៍ ជាមួយនិងកម្លាំង ប៉ុស្តិ៍នគរបាល ឃុំរូងជ្រៃចុះបង្ក្រាប ករណីគ្រឿងញៀន មួយកន្លែងនិងឃាត់ ខ្លួនបានជនសង្ស័យ បានចំនួន៣នាក់ កាលពីរសៀលថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង១៥និង២០ នាទីស្ថិតក្នុងភូមិ ប្រគាបឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាជនសង្ស័យ ទាំង៣នាក់ដែល កម្លាំងជំនាញឃាត់ខ្លួន បានទី១ឈ្មោះ គិម កុយ ភេទប្រុសអាយុ៤៤ឆ្នាំ រស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ទី២ឈ្មោះ ឃិន ប៊ុណ្ណា ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិប្រគាប ឃុំរូងជ្រៃស្រុក ថ្មគោលខេត្តបាត់ ដំបងនិង ទី៣ឈ្មោះ ស មាន ភេទប្រុសអាយុ៥៧ឆ្នាំ រស់នៅភូមិប្រគាប ឃុំរូងជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបង។

កម្លាំងជំនាញដកហូត បានវត្ថុតាងរួមមាន ម្សៅក្រាមសថ្លា ច្រកក្នុងថង់ប្លាស្ទិកចំ នួន៥ថង ៤ថងតូចនិងធំ១ថង សង្ស័យសាធាតុញៀន មានទំងន់២៦.៥០ក្រាម ជញ្ជើងសំរាប់ ថ្លឹងគ្រឿងញៀន ចំនួន១ ថង់សំរាប់ច្រកចំនួន១ដុំ ទូរស័ព្ទដៃចំនួន៣គ្រឿង ម៉ូតូចំនួន២គ្រឿង និងបានរកឃើញ កាំភ្លើងកែឆ្នៃចំនួន១ ដើមផងដែរ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវ បានកម្លាំងជំនាញនៃ អធិការដ្ឋាននគរបាល ស្រុកថ្មគោលកសាង សុំនុំរឿងបញ្ជូនទៅកាន់ ស្នងការនគរបាលខេត្ត បាត់ដំបងដើម្បី ចាត់ការបន្តរទៅ តាមនិតិច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *