សម្ដេចតេជោ ហ៊ុន សែន បញ្ជាអោយបញ្ឍប់ការផ្ដាច់ មុខផ្ដល់សេវាទូរស័ព្ទ និងអ៉ិនធើណែត នៅក្នុងបុរី

(ភ្នំពេញ)៖ ថ្លែងនៅក្នុង ពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  បានបញ្ជាអោយបញ្ឍប់ ការកុងត្រាផ្ដាច់មុខរ វាងក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៉ិនធើណែត ជាមួយ ក្រុមហ៊ុនបុរី ដែលបានបង្កផលលំ បាកយ៉ាងខ្លាំងក្នុងការ រស់នៅប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋរស់នៅក្នុងបុរី ដោយសារបញ្ហា មិនមានសេវាទូរស័ព្ទ និង អ៉ិនធើណែត ក្នុងបុរី។

សម្ដេចតេជោ បានបញ្ជាក់ថា ការងារនេះ ត្រូវធ្វើឡើងតាមរយៈកា រប្រកួតប្រជែងរវាង ក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ  និងអ៉ិនធើណែត ដើម្បីសម្រួលដល់ ការប្រើប្រាស់ របស់ប្រជាពលរដ្ឋ រស់នៅក្នុងបុរី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *