ព្រោះតែស្រាចូលខ្លួន! ធ្វើអោយកូនហ៊ាន សម្លាប់ឪពុកបង្កើត ដោយសារជម្លោះខ្វែងពាក្យ សម្តីគ្នា

(ខេត្ដកំពង់ធំ)៖ ព្រោះមិនចុះសម្រុង នឹងគ្នាក្នុងវង់ផឹកស៊ី រវាងឪពុកនិងកូនបង្កើត ក៏បង្ករអោយក្លាយ ជាអំពើហឹង្សារបណ្តាល អោយកូនអប្រីយ៍ រូបនេះហ៊ានប្រល័យ ជីវិតឪពុកអោយក្ស័យ ក្នុងថ្លុកឈាម ហេតុការណ៍នេះ កើតឡើងកាល ពីរសៀលថ្ងៃទី ០៨ខែកក្កដា ឆ្នាំ២០១៩វេលាម៉ោង ១៥និង៣០នាទី ស្ថិតនៅក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជន សង្ស័យដៃឆៅរូបនេះ មានឈ្មោះ អឿន ប៉ាក់ ភេទប្រុស អាយុ២៨ឆ្នាំ ចំណែកសាកសព ជនរងគ្រោះមានឈ្មោះ ឃិន ប៉ិច ភេទប្រុស អាយុ៥១ឆ្នាំ ត្រូវជាឪពុកបង្កើត របស់ជនសង្ស័យអ្នក ទាំង២រស់នៅក្នុងភូមិ ឈើទាលឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានអោយ ដឹងទៀតថា តាមចម្លើយជនសង្ស័យ បានសារភាពថា មុនពេល កើតហេតុរូបគេនិង ឪពុក បង្កើតរបស់ខ្លួន បានផឹកស្រាជុំគ្នាលុះ ស្រវឹងរៀងៗខ្លួន បានកើតទំនាស់ ទាស់ពាក្យសម្តីគ្នា និងខ្វែងពាក្យសម្តី ផងនោះធ្វើអោយរូបគេជា កូនប្រុសបង្កើតខឹង ក្តៅក្រហាយក៏បាន យកដំបងវាយទៅលើឪពុក ជាច្រើនដំបង និងបានកាប់ជាច្រើន កាំបិតទៀត បណ្តាលអោយ ឪពុករបស់ខ្លួន ស្លាប់នៅនិង កន្លែងតែម្តងទៅ។

ក្រោយពីកើត ហេតុភ្លាមៗកម្លាំង ជំនាញនៃអធិការ នគរបាលស្រុ កសណ្តាន់បាន ចុះឃាត់ខ្លួនជន សង្ស័យបានភ្លាមៗតែម្តង ចំណែកឯសាកសព ក្រោយពីកម្លាំង ជំនាញបានត្រួត ពិនិត្យរួចរាល់ហើយ ក៏បានប្រគល់ សាកសពទៅអោយ សាច់ញាតិដើម្បី យកធ្វើបុណ្យទៅ តាមប្រពៃណី៕ ដោយ​ អ្នកប្រមាញ់ ជាយដែន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *