ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្ដល់អំណោយជា ទឹកក្រូចចំនួន២៣០កេះ ដល់ទីបញ្ជាការ យោធភូមិភាគទី៥

(ខេត្តបាត់ដំបង)៖ ទឹកក្រូចចំនួន២៣០កេះ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ រងនៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក ត្រូវបានប្រគល់ជូន ទីបញ្ជាការយោធ ភូមិភាគទី៥ នាព្រឹកថ្ងៃអង្គារ ទី ១០ ខែធ្នូ ឆ្នាំ២០១៩ សម្រាប់ចែកជូន ដល់កងកម្លាំងនគរ បាលការពារព្រំដែនទាំង៤ ក្នុងទិសយោធភូមិភាគទី៥ ។

ពិធីប្រគល់និងទទួល អំណោយនេះបានធ្វើ ឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហែម ថ្លៃថ្លា នាយរងការពារ ការិយាល័យព្រំដែនកង ទ័ពជើងគោក តំណាងឲ្យឯកឧត្តម ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ រងនៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងប្រគល់ជូនលោក ឧត្តមសេនីយ៍ទោ  សេង ធារិន មេបញ្ជាការស្ដីទី យោធភូមិភាគទី៥ នៅក្នុងទីបញ្ជាការ យោធភូមិភាគទី៥ ។

នៅក្នុងពិធីប្រគល់អំណោយ ជូនដល់កម្លាំងយោធភូមិទី៥ លោកឯកឧត្តមសេនីយ៍ ត្រីហែមថ្លៃថ្លាក៏បាន ពាំនាំការសួរសុខពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ ហ៊ុនម៉ាណែនដល់កម្លាំង ប្រដាប់អាវុធដែលឈរ ជើងនៅតាមបន្ទាត់ ព្រំដែនអោយរក្សារ នៅសុខភាពអោយបាន ល្អព្រោះថាអាកាសធាតុ មានការប្រែប្រួលអាចធ្វើ អោយបងប្អូនមានជំងឺ ឈឺស្កាត់ជាដើម។

ក្នុងនោះផងដែរឯកឧត្តម ក៏បានកោតសរសើរដល់ កងកម្លាំងមន្ត្រីយោធា នៃយោធភូមិទី៥ដែល បានយកចិត្តទុក ដាក់ក្នុងភារៈកិច្ចការពារ បូរណៈភាពទឹកដីនិងទប់ស្កាត់ ក្រុមទណ្ឌិតសមរង្សីបាន ទាន់ពេលវេលាដែល កន្លងមកក្រុមនេះមាន បំណងចង់ផ្តួលរដ្ឋា ភិបាលស្របច្បាប់ នាពេលកន្លងមក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *