សមត្ថកិច្ចចុះបង្ក្រាប ករណីចែកចាយ គ្រឿងញៀឃាត់ខ្លួន ជនសង្ស័យបានម្នាក់នៅ ក្នុងស្រុកបាណន់

(ខេត្តបាត់ដំបង)៖ កម្លាំនគបាលប្រឆាំ គ្រឿងញៀននៃអធិការ នគរបាលស្រុកបាណន់ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំតាគ្រាម បានចុះបង្ក្រាបករណីចែក ចាយនិងប្រើប្រាស់ គ្រឿងញៀនមួយកន្លែង និងឃាត់ខ្លួនជនសង្ស័យ បាន១នាក់កាលពី រសៀលថ្ងៃទី០៩ខែធ្នូឆ្នាំ ២០១៩វេលាម៉ោង ១៥និង២០នាទីនៅ ចំណុចក្រុមទី០៩ស្ថិត ក្នុងភូមិតាង៉ែនឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាជនសង្ស័យដែល កម្លាំងជំនាញឃាត់ខ្លួន បានមានឈ្មោះស៊ុកផាត ហៅឆនភេទប្រុស អាយុ២៤ឆ្នាំរស់នៅភូមិ តាង៉ែនឃុំតាគ្រាមស្រុក បាណនខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញឆែក ឆេរកឃើញនិងដកហូត បានវត្ថុតាងរួមមាន ម្សៅក្រាមសង្ស័យថ្នាំង ញៀនប្រភេទមេតាំ ហ្វេតាមីន(ម៉ាទឹកកក ICE) ចំនួន ១៤ កូនថង់ មានទម្ងន់៣,៦៦ ក្រាមនិងម៉ូតូចំនួន០១គ្រឿង ផងដែរ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបាន កម្លាំនគរបាលនៃអធិការ រដ្ឋាននគរបាលស្រុក បាណន់កសាងសុំណុំរឿង បញ្ជូនមកកាន់ការិយា ល័យជំនាញនៃ ស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ដើម្បី ចាត់ការ បន្តតាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *