លោកគោស៊ុសារឿត បាននាំទៀនវស្សា ប្រេង បច្ច័យ ទេយ្យវត្ថុ និងគ្រឿងបរិក្ខារ យកទៅ ប្រគេនដល់ព្រះសង្ឃ ចំនួន៥៨វត្តក្នុង ខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃបញ្ចប់ហែ ទានវស្សាលោក គោស៊ុសារឿត អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តបន្ទាយមានជ័យ និងជាអនុប្រធាន ការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ សមាជិកក្រុមប្រឹក្សាខេត្ត រដ្ឋបាលស្រុកមង្គលបូរី ពុទ្ធបរិស័ទ និងជាពលរដ្ឋជា ច្រើនរយនាក់ មានសទ្ធាជ្រះថ្លា ពីសប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយ ក្រុមគ្រួសាររបស់លោក បានបរិច្ចាគនូវធនធាន ថវិកាផ្ទាល់ខ្លួន ទិញនូវសម្ភារៈរួមមាន បរិក្ខារ ទេយ្យទាន និង បច្ច័យ  ទៀនព្រះវស្សាចំនួន៥៨ គូយកទៅប្រគេន ដល់ព្រះសង្ឃដែលគង់ ចាំព្រះវស្សាអស់កាល ១ត្រីមាសនៅក្នុងវត្ត ឬស្សីក្រោម ភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងធ្វើពិធីចែក ចាយបរិក្ខារ ទេយ្យទាន និង បច្ច័យ  ទៀនព្រះវស្សាទៅឲ្យ វត្តចំនួន៥៨វត្តបន្តក្នុង មួយវត្តទទួលបាន ទៀនវស្សាចំនួន១គូ សាដក់ចំនួន១ ទឹកត្រីនិង ទឺកសីុអីុវ ៤យួរ មី ចំនួន ២កេស អង្ករចំនួន ២៥គីឡូ ទឹកផ្លែឈើចំនួន ២កេស ទឹកសុទ្ធចំនួន ៥កេស ថវិកាចំនួន ២០ម៉ឺនរៀល និងនិងធ្វើការ ជូនដល់ព្រះសង្ឃ៥៨អង្គ ក្នុង១អង្គទទួលបាន ប្រាក់៥ម៉ឺនរៀល និងតាជី ដូនជីក្នុង១នាក់ទទួលបាន ប្រាក់១០,០០០រៀល នៅព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ដើម្បី បំពេញ សេចក្ដីត្រូវការ ដែល មាន ការ ខ្វះខាត ដុត បំភ្លឺ និង ធ្វើ ចង្ហាន់ របស់ ព្រះសង្ឃ ក្នុង រដូវ កាន់ ព្រះវស្សា នៅ ថ្ងៃ ១ រោច ខែទុតិយាសាឍ ខាងមុខនេះទៅ តាមទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយពិធីបុណ្យ ចូលព្រះវស្សានេះ មាន រយៈពេល ៣ ខែ ដោយ ចាប់ផ្ដើម ពីថ្ងៃ ១ រោច ខែ អាសាឍ ហើយ បញ្ចប់ ទៅវិញ នៅ ថ្ងៃទី ១៥ រោច ខែ កត្តិក តាម ព្រះ វិន័យ ព្រះពុទ្ធសាសនា បាន កំណត់ថា ព្រះសង្ឃ មិន អាច និមន្ត ចេញទៅ បិណ្ឌបាត នៅ ខាងក្រៅ ឆ្ងាយៗ បានឡើយ ដោយ គង់ នៅចាំ ព្រះវស្សា ក្នុង ទី វត្តអារាម រហូត រយៈពេល ៣ ខែ ពេញ តែម្ដង ដូច្នេះ ហើយ ទើប ជា រៀងរាល់ ឆ្នាំ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ តែងតែ នាំគ្នា យក ទៀនវស្សា និង ទេយ្យវត្ថុ ទៅ ប្រគេន ព្រះសង្ឃ មុន ថ្ងៃ ចូល ព្រះវស្សា ។

ហើយការប្រគេន ទៀនព្រះវស្សា នេះ បាន ប្រព្រឹត្ត ទៅតាម ទំនៀម ទម្លាប់ ព្រះពុទ្ធសាសនា ដោយ បាន ធ្វើ កិច្ច នមស្សការ ថ្វាយបង្គំ ព្រះរតនត្រ័យ សមាទាន សីល រួច វេរ ប្រគេនទៀនវស្សា និង គ្រឿង បរិក្ខារ ដល់ ព្រះសង្ឃ សម្រាប់ ប្រើប្រាស់ នៅ រដូវចាំ ព្រះវស្សានេះតាមតម្រូវការ។

ក្នុងពិធីនោះលោក គោ ស៊ុំសារឿត បានធ្វើការកោតសរសើរ ចំពោះរដ្ឋបាលស្រុក មង្គលបូរី និងសហការី រួម ពុទ្ធបរិស័ទ សប្បុរសជនដែល បានរួមគ្នាផ្ដើមធ្វើ ហែទានវស្សាយក ទៅប្រគេនដល់ព្រះសង្ស ចាំអស់កាល១ត្រីនាពេលនេះ គឺជា បុណ្យ កុសល ដែល ពុទ្ធបរិស័ទ ខ្មែរ យើង តែង មាន ជំនឿ  និង ធ្វើ ទៅតាម ទំនៀមទម្លាប់ ប្រពៃណី  នៃ ព្រះពុទ្ធសាសនា  ដែល ជា សាសនា របស់ រដ្ឋ ដ៏ រុងរឿងដែល ត្រូវ រៀបចំ ឡើងជា រៀងរាល់ ឆ្នាំ ពុំ ដែល អាក់ខាន ឡើយសំដៅ ជួយ ផ្គត់ផ្គង់ សម្រាល ការ លំបាក ដល់ ជីវភាព របស់ ព្រះសង្ឃ ដែល គង់ ចាំ ព្រះវស្សា ក្នុង រយៈពេល ៣ ខែ  តាម ពុទ្ធ បញ្ញត្តិ របស់ព្រះពុទ្ធសាសនា។

លោក គោ ស៊ុំរារឿត បានបញ្ជាក់ឲ្យដឹង ទៀតថាសព្វថ្ងៃនេះ ព្រះរាជាណាចក្រ កម្ពុជា ក្រោមការដឹកនាំលើផ្លូវ  ត្រូវ ប្រកបដោយ គតិ បណ្ឌិត របស់  សម្ដេច តេ ជោ ហ៊ុនសែន វិស័យ ពុទ្ធចក្រ  និង អាណាចក្រ មានការ រីកចម្រើន គួរឲ្យ កត់សម្គាល់ ហើយ វិស័យ អាណាចក្ររុងរឿង ទៅបានក៏ដោយ សារផ្ដើមចេញពីស្រុកទេស យើង មាន សុខ សន្តិភាព ពេញ បរិបូរណ៍ ទើប មាន សិទ្ធ សេរីភាព  និង មានការ អភិវឌ្ឍន៍ រីកចម្រើន ដូច សព្វថ្ងៃនេះ ។

ដូច្នេះសូមឲ្យប្រជាពល រដ្ឋគ្រប់រូបត្រូវបន្តរួបរួម សាមគ្គីគ្នាជាធ្លុងមួយ និង ត្រូវតែ មាន ជំនឿ ជឿជាក់ លើ រាជរដ្ឋាភិបាល  ក្រោម ការដឹកនាំ របស់  សម្ដេច តេ ជោ ហ៊ុន សែន  ជា នាយករដ្ឋមន្ត្រី ដើម្បី ថែរក្សា ការពារ សុខ សន្តិភាព និង លទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា ឲ្យ បាន កាន់តែ រឹងមាំ ថែមទៀត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *