ជនសង្ស័យ២នាក់ ត្រូវបានកម្លាំង នគរបាលស្រុក សំរោងទងឃាត់ខ្លួន ពាក់ព័ន្ធករណី ចែកចាយនិង ប្រើប្រាសគ្រឿងញៀន

(ខេត្តកំពង់ស្ពឺ)៖ កម្លាំងប្រឆាំងបទល្មើស គ្រឿងញៀននៃអធិការ រដ្ឋាននគរបាល ស្រុកសំរោងទងចុះ បង្ក្រាបករណីគ្រឿងញៀន មួយកន្លែងនិងឃាត់ ខ្លួនបានជនសង្ស័យ ប្រុសស្រីបាន ចំនួន២នាក់ កាលពីព្រឹកថ្ងៃទី ១៥ខែកក្កដាឆ្នាំ២០១៩ ស្ថិតក្នុងភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបាន ប្រាប់អោយដឹងជន សង្ស័យដែលកម្លាំង ជំនាញឃាត់ខ្លួនបាន នោះទី១មានឈ្មោះ អ៊ុក ពិសិដ្ឋ ភេទប្រុសអាយុ៣៦ឆ្នាំ ទី២ឈ្មោះ អយ លីន ណាហៅឌួង ភេទស្រីអាយុ៣០ឆ្នាំ អ្នកទាំង២រស់ នៅក្នុងភូមិកែវឧត្តម ឃុំត្រពាំងគងស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។

ក្រោយពីឃាត់ ជនសង្ស័យកម្លាំង ជំនាញបាន ឆែកឆេរនិងរឹបអូស បានវត្ថុតាងរួមមាន ម្សៅក្រាមព័ណ សថ្លាសង្ស័យជា គ្រឿងញៀនចំនួន ២០កញ្ចប់តូចៗ ទូរស័ព្ទចំរុះចំនួន ៤គ្រឿងរួមទាំង ឧបករណ៍ប្រើប្រាស់ គ្រឿងញៀនមួយ ចំនួនព្រមទាំងសម្ភារៈ សោជួសជុលរថយន្តមួយ ចំនួនទៀតផង។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាល ស្រុសំរោងទងបាន ប្រាប់អ្នកយក ព័ត៌មានយើងដឹង ថាការចុះបង្ក្រាប បទល្មើសគ្រឿងញៀន ខាងនេះដោយមាន ការចង្អុលណែនាំ ដ៏ខ្ពង់ខ្ពស់ពីលោក ស្នងការនគរបាល ខេត្តកំពង់ស្ពឺនិង មានការសម្រប សម្រួលនិតិវិធី ដោយតំណាងអយ្យការ ព្រះរាជអាជ្ញាផងនោះ ទើបកម្លាំងរបស់លោក អាចឈានដល់ចាប់ជន សង្ស័យបានតែម្តង។

បច្ចុប្បន្ន ជនសង្ស័យរួម ទាំងវត្ថុតាង ត្រូវបានកំលាំងជំនាញ នគរបាល ស្រុក សំរោង ទង  បានកសាងសុំនុំរឿង បញ្ជូន មកការិយាល័យប្រ ឆាំងគ្រឿងញៀនខេត្ដ  ដើម្បីចាត់ការបន្តរទៅតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *