អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! លោក សាយ គឹមឡម លើកទឹកចិត្តដល់សិស្សានុសិស្សត្រូវស្វែងយល់អត្ថន័យទិវា " ២០ឧសភា ទិវាជាតិនៃការចងចាំ"ឱ្យបានច្បាស់ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍៗ - PMC-News

លោក សាយ គឹមឡម លើកទឹកចិត្តដល់សិស្សានុសិស្សត្រូវស្វែងយល់អត្ថន័យទិវា " ២០ឧសភា ទិវាជាតិនៃការចងចាំ"ឱ្យបានច្បាស់ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍៗ

កំពង់ធំ÷លោក សាយ គឹមឡមអភិបាលស្រុកស្ទោង បានលើកទឹកចិត្តដូច្នេះនៅក្នុងឱកាសដែលលោក និងលោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង និងសហការីតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធ "ទិវាជាតិនៃការចងចាំ  ២០ ឧសភា ១៩៧៥-២០ ឧសភា ២០២៥" នៅវត្តទួលព្រះធាតុ កាលព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។


លោកបានសង្កត់ធ្ងន់ថាការសិក្សាពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះឱ្យបានច្បាស់លាស់គឺ មានន័យថាយើងបានចូលរួមទប់ស្កាត់ការពារមិនឱ្យរបបឃោរឃៅអាវខ្មៅប្រល័យពូជសាសន៍វិលមកនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជាដ៏ស្រស់ត្រកាលនៃយើង ជាពិសេសពួកអគតិនិងជ្រុលនិយមដែលបានបំបាត់នូវជំនឿសាសនាហើយបានសម្លាប់រង្គាលមិនរើសមុខ ដូចដែលយើងបានឃើញនូវអដ្ឋិធាតុនៅក្នុងស្តូបនៃវត្តទួលព្រះធាតុនេះជាតឹកតាងស្រាប់ជាពិសេសសម្លាប់រង្គាលលើបញ្ញវន្ត ដែលធ្វើឱ្យប្រទេសជាតិខ្ទេចខ្ទាំដល់ចំណុចសូន្យ។

ទន្ទឹមនឹងនេះ លោកបានលើកទឹកចិត្តបន្ថែមទៀតដល់យុវជននិងសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រឱ្យក្លាយខ្លួនជាសិស្សពូកែ ទទួលបានលទ្ធផលល្អគ្រប់ៗគ្នាក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងទទួលបាននូវនិទ្ទេសA ដែលជាទំពាំងស្នងឬស្សី និងជាមូលធនមនុស្សសម្រាប់ចូលរួមកសាងអភិវឌ្ឍប្រទេសជាតិក្រោមម្លប់សន្តិភាពភាពនិងការគ្រប់គ្រងដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវចូលរួមថែរក្សាការពារនូវសុខសន្តិភាពឱ្យបានស្ថិតស្ថេរជាអមតៈ។

លើសពីនេះលោក សាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងសហការីដែលបានជួយអភិវឌ្ឍ និងកសាងហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសប្រព័ន្ធធារាសាស្ត្រស្អេកស្កះគ្រប់ឃុំនៅក្នុងស្រុកស្ទោង ដែលពិតជាបានចូលរួមលើកកម្ពស់វិស័យកសិកម្ម និងសេដ្ឋកិច្ចក្នុងមូលដ្ឋានស្រុកស្ទោងឱ្យកាន់តែប្រសើរឡើងថែមទៀតក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

សូមបញ្ជាក់ថានៅក្នុងពិធីនេះដែរក៏មានការ បង្សុកូល គោរពវិញ្ញាណក្ខន្ធព្រមទាំងរាប់បាត្រព្រះសង្ឃចំនួន៤៦អង្គដើម្បីបួងសួងឧទ្ទិសកុសលដល់បុព្វការីជនដែលបានពលីជីវិតនៅក្នុងរបបអាវខ្មៅនេះឱ្យបានដល់បរមសុខគ្រប់ៗគ្នា៕

អត្ថបទដោយលោក សំនៀង អង្គភាព ប្រម៉ាញ់ជាយដែន tv new





Theme images by Radius Images. Powered by Blogger.