ទីតាំងល្បែងអនឡាញខុសច្បាប់ នៅ រង្វង់មូល ព្រាប<ស >ក្នុងទឹកដីស្រុកសង្កែ ទុលមុខស្ថានីយ៍ប្រេងឥន្ធនៈតេលា កំពុងទាក់ទាញចំណាប់អារម្មណ៍ ពី ក្រុមញៀនល្បែង ដោយមិនរំខាន ដល់សមត្ថកិច្ច នៅប្រចាំតំបន់វគ្គ១
ស្រុកសង្កែ÷នៅថ្ងៃទី ២៥ខែឧសភាឆ្នាំ២០២៥តាមសេចក្តីរាយការណ៍ពីប្រភពបានបង្ហើប ប្រាប់អង្គភាព ប្រម៉ាញ់ជាយដែន ធីវី អនឡាញ មានទីតាំងមួយកន្លែង កំពុងលួចបើកលេងល្បែងស៊ីសង ខុសច្បាប់ ស្ថិតនៅទុលមុខ ស្ថានីយ៍ប្រេងឥន្ធនៈតេលា រង្វង់មូលព្រាបស ផ្លូវជាតិលេខ៥ ឃុំអន្លង់វិល ស្រុកសង្កែខេត្តបាត់ដំបង មានករណីលួចបើកល្បែង ស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ ល្បីល្បាញជាយូណាស់មកហើយ ដោយមិនរំខានដែនសមត្ថកិច្ចប្រចាំតំបន់ ឬមួយបងៗមន្ត្រីត្រូវថ្នាំសណ្តំអស់ទៅហើយ។
អង្គភាពអ្នកសារព័ត៌មាន ប្រម៉ាញ់ជាយដែន ធីវី អនឡាញ សូមធ្វើសេចក្តីរាយការណ៍ ជូនលោក {នាង ច័ន្ទថា រ៉ា }អភិបាល និងលោកវរ:សេនីយ៍ទោ {ឃុត តុងហូ }អធិការ ស្រុកសង្កែ ជ្រាបជាព័ត៌មាន និងសូមលោក ចុះត្រួតពិនិត្យផងទាន។
យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរ ឬទេ នៅក្នុងទឹកដីស្រុកសង្កែនេះបានឬមួយយ៉ាងណា។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី{ ហ៊ុន ម៉ាណែត }បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញ គ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើចុះ ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំ ដល់លោកឧត្តមសេនីយ៍ទោ {ដាញ់ អេង ប៊ុនចាន់ } ស្នងការនគរបាលខេត្តបាត់ដំបង និងឧត្តមសេនីយ៍ត្រី {ហែម វុទ្ធី} មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបាត់ដំបង សូមជួយត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម{ សុខលូ} អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបអ្នកសារព័ត៌មានសូមអរគុណ។
ផ្សាយ ដោយអង្គភាព ប្រម៉ាញ់ជាយដែន ធីវី
Post a Comment