អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! និយ័តករធានារ៉ាប់រងកម្ពុជាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិស្ដីពីការធានារ៉ាប់រង ដល់មន្ដ្រីរាជការ និងអ្នកពាក់ព័ន្ធនៅខេត្ត - PMC-News

និយ័តករធានារ៉ាប់រងកម្ពុជាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិស្ដីពីការធានារ៉ាប់រង ដល់មន្ដ្រីរាជការ និងអ្នកពាក់ព័ន្ធនៅខេត្ត

បន្ទាយមានជ័យ ÷និយ័តករធានារ៉ាប់រងកម្ពុជា កាលពីរសៀលថ្ងៃទី២២ខែឧសភាឆ្នាំ២០២៥ នៅសណ្ឋាគារវ៉ាយ ផាលេស(White Palace Hotel ) នាក្រុងសិរីសោភ័ណបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ស្ដីពីការធានារ៉ាប់រង ដល់មន្ដ្រីរាជការនិងអ្នកពាក់ព័ន្ធមកពីវិស័យសាធារណ: ព្រមទាំងវិស័យឯកជននៅខេត្តបន្ទាយមានជ័យ ប្រមាណ២០០នាក់ ។

សិក្ខាសាលានេះធ្វើឡើងនៅសណ្ឋាគារវ៉ាយ ផាលេស(White Palace Hotel ) នាក្រុងសិរីសោភ័ណ ។

ឯកឧត្តមឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ៏យបានមនាប្រសាសន៍ថា : នេះជាកម្មវិធីដ៏មានសារៈសំខាន់ ក្នុងការចែករំលែកនូវចំណេះដឹងពាក់ព័ន្ធនឹងការធានារ៉ាប់រង ដែលជាសមាសភាគដ៏សំខាន់មួយ រួមចំណែកដល់ការទ្រទ្រង់សេដ្ឋកិច្ចជាតិ ស្របតាម “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥” របស់រាជរដ្ឋាភិបាល។
សំដៅលើក្រុមហ៊ុនធានារ៉ាប់រង វិស័យធានារ៉ាប់រង គឺជាវិស័យហិរញ្ញវត្ថុមិនមែនធនាគារមួយ ដែលបាននិងកំពុងដើរតួនាទីជាសមាសភាគមួយដ៏សំខាន់ ក្នុងការទ្រទ្រង់វិស័យសេដ្ឋកិច្ច និងសង្គមកិច្ច នៅក្នុងប្រទេសកម្ពុជា។

វិស័យធានារ៉ាប់រង ត្រូវបានចាប់កំណើតតាំងពីឆ្នាំ១៩៥៦ ។ នៅឆ្នាំ១៩៨០ វិស័យធានារ៉ាប់រងបានចាប់កំណើតសាជាថ្មី ដើម្បីបំពេញតម្រូវការ។

សូមបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងធំ២  ទី១៖ បញ្ជ្រាបការយល់ដឹងអំពីការធានារ៉ាប់រងជូនដល់សាធារណជន និងទី២៖ ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដែលទើបទទួលបានការអនុម័តក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ជូនដល់ប្រតិបត្តិករធានារ៉ាប់រង ដូចជា ប្រកាសស្តីពីកិច្ចការពារអ្នកប្រើប្រាស់សេវាធានា រ៉ាប់រង និងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការធ្វើអធិការកិច្ចធានារ៉ាប់រង។

ចាប់ដំណើរការឆ្នាំ២០០៣ មានក្រុមហ៊ុនធានារ៉ាប់រងរបស់រដ្ឋតែមួយគត់ ក្នុងទីផ្សារធានារ៉ាប់រងកម្ពុជា។
រហូតមកដល់បច្ចុប្បន្នមានក្រុមហ៊ុនធានារ៉ាប់រងឯកជនមានចំនួន៣៦ កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។
ក្នុងនោះ ផលិតផលធានារ៉ាប់រងមានដូចជា : ធានារ៉ាប់រងអាយុជីវិត, សុខភាព, រងគ្រោះថ្នាក់បុគ្គល, ទ្រព្យសម្បត្តិ, ភារៈទទួលខុសត្រូវយានយន្ត, ភារៈទទួលខុសត្រូវការដ្ឋាន រហូតដល់ធានារ៉ាប់រងខ្នាតតូចសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាបផងដែរ។

ចំណែកឯកត្តម ប៊ូ ចន្ទគីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានគូសបញ្ជាក់ថា : ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជាឆ្នាំ២០២១ -ឆ្នាំ២០៣០ ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងជំរុញការ អនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។

ប្រកាសនេះ គឺជាសមិទ្ធផលដ៏ប្រសើរ និងជាអំណះអំណាងបញ្ជាក់ថា អ្នកប្រើប្រាស់សេវាធានារ៉ាប់រង ពិតជាបានទទួលនូវការការពារសិទ្ធិ និងអត្ថប្រយោជន៍ក្នុងការប្រើប្រាស់សេវាធានារ៉ាប់រង មានជាអាទិ៍ ការការពារលើព័ត៌មានឯកជន ការការពារពីសកម្មភាពមិនសុចរិតនានាពីសំណាក់ប្រតិបត្តិការធានារ៉ាប់រង ជាដើម។

សូមបញ្ជាក់ដែរថា ក្នុងសិក្ខាសាលានោះ មានបទបង្ហាញចំនួន៥ រួមមាន : ១-ស្តីពីសញ្ញាណទូទៅនៃការធានារ៉ាប់រងនិងក្របខ័ណ្ឌគោលនយោបាយសម្រាប់វិស័យធានារ៉ាប់រង។២-ស្តីពីអត្ថប្រយោធន៍នៃផលិតផលធានារ៉ាប់រងទូទៅនិងអាយុជីវិត។៣-ស្តីពីនិតិវិធីនៃការចុះឈ្មោះក្នុងបញ្ជីការធានារ៉ាប់រងជារូបវ័ន្តបុគ្គលតាមប្រព័ន្ធស្វ័យប្រវត្តកម្ម។៤-កិច្ចការពារសេវាកម្មអ្នកប្រើប្រាសការធានារ៉ាប់រង។និង៥-បែបបទនិងនិតវិធីនៃការធ្វើអធិការកិច្ចការធានារ៉ាប់រង៕
ផ្សាយដោយ អង្គភាព ប្រម៉ាញ់ជាយដែន tv news





Theme images by Radius Images. Powered by Blogger.