អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! កម្លាំង​កងរាជអាវុធហត្ថខេត្តព្រៃវែងចុះបង្រាបមុខសញ្ញាជួញដូ និង ប្រើប្រាស់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមទាំងវត្ថុតាងមួយចំនួនក្នុងបទល្មើសជាក់ស្ដែង - PMC-News

កម្លាំង​កងរាជអាវុធហត្ថខេត្តព្រៃវែងចុះបង្រាបមុខសញ្ញាជួញដូ និង ប្រើប្រាស់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមទាំងវត្ថុតាងមួយចំនួនក្នុងបទល្មើសជាក់ស្ដែង

ខេត្តព្រៃវែង៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បញ្ជូនជនសង្ស័យ ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ទៅសាលាដំបូងខេត្តព្រៃវែង។​


ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបនេះ ក្រោមបញ្ជាផ្ទាល់ លោកឧត្តមសេនីយីត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការ សម្របសម្រួល ពី ឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង។​

ក្នុងកិច្ចចុះប្រតិបត្តិការបង្ក្រាប ធ្វើឡើងនៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនិងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ  ស្រុកពាមរ៍   ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស  ចុះអនុវត្តវិធានរដ្ឋបាល  បង្រ្កាបបទល្មើស ចំណុចមុខសាលាឃុំអ្នកលឿង ស្ថិតនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។ 

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១/ឈ្មោះ ឃុន សីហា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិសន្លូង ឃុំសន្លូង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។​
២/ឈ្មោះ ឌុច ចន្តា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
វត្ថុតាង ÷ដែលកម្លាំងជំនាញកងរាជអាវុធហត្ថចាប់យកបាន រួមមាន៖
   ១-ម្សៅក្រាមពណ៌ ស ចំនួន ០២កញ្ចប់
  ២ -កែវជក់ថ្នាំងញៀន០១
  ៣ -ទូរសព្ទ័០២គ្រឿង
  ៤ -ម៉ូតូ០១គ្រឿង
   ៥-ទូរសព្ទដៃ០១គ្រឿង

តាមចម្លើយសារភាពរបស់ ឈ្មោះ ឧុច ចន្តា ចំពោះ ថ្នាំញៀននេះ គឺរូបគេបានទិញ  ពីឈ្មោះយួន រស់នៅ ស្រុកលើកដែក ខេត្តកណ្តាល ។

ដោយមានការសម្របសម្រួលនិតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង និងឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល  នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង  បានសុំពន្លាតដែនសមត្ថកិច្ចសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក  ខេត្ត កណ្តាល  ឃាត់ខ្លួន បានជនសង្ស័យ ចំនួន០១នាក់ទៀត
  ឈ្មោះង្វៀង យុំាងឌឹក ហៅយួន ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិវៀតណាម  រស់នៅភួមិកំពង់ចំលង ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល

កម្លាំងជំនាញ់ចាប់យកវត្ថុតាងរួមមាន ៖
   ១-ម្សៅក្រាមពណ៌សចំនួន២៧កញ្ចប់ ទម្ងន់៣៦៩៨.២ក្រាម ទាំងសំបកថង់
  ២-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១
   ៣-ទូរសព្ទ័ដៃ០២គ្រឿង
  ៤ -ម៉ូតូ០១គ្រឿង
   ៥-ឧបករណ៏ជក់ថ្នាំញៀន០១សម្រាប់
  ៦ -ដែកកេះ០៥

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់  ។
អត្ថបទដោយលោក វង់សុខរដ្ឋាអង្គភាព ប្រម៉ាញ់ជាយដែន tv news




09:59

Theme images by Radius Images. Powered by Blogger.