អង្គភាពវរសេនាតូចលេខ៥៣៤ ចំណុះកងពលតូចថ្មើរជើងលេខ៥៣ ប្រកាសអាសន្នស្វ័យត្រួតពិនិត្យ កម្លាំងអន្តរាគមន៍ ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋយថាហេតុផ្សេងៗ..!!!

បាត់ដំបង÷អនុវត្តតាមបទបញ្ជា ពីឯកឧត្តម មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ លោកវរសេនីយ៍ឯក ប៉ែន សាលី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥៣៤ នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បានធ្វើការត្រួតពិនិត្យ កម្លាំងអន្តរាគមន៍ និងសម្ភារជាក់ស្តែង ដើម្បីត្រៀមខ្លួនក្នុងការចុះជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះមហន្តរាយផ្សេងៗ ជាពិសេសគ្រោះទឹកជំនន់ទឹកភ្លៀង ដែលកើតមានឡើងក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាព។ លោកវរសេនីយ៍ឯក ប៉ែនសាលី បានផ្សព្វផ្សាយដល់កងកម្លាំង អំពីស្ថានភាពធាតុអាកាស ដែលកើតមានឡើងក្នុងរយៈពេលដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នេះ។  លោកបន្តថា កងកម្លាំងទាំងអស់ ត្រូវត្រៀមអន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោងទាំងកម្លាំង  មធ្យោបាយ និងឧបករណ៍សម្ភារ តាមផែនការ ដើម្បីរងចាំអនុវត្តតាមបទបញ្ជាដែលថ្នាក់លើបានប្រគលឲ្យ។ សូមបញ្ជាក់ថា ដោយសារអាកាសធាតុមួយរយ:នេះមានការប្រែប្រួលខ្លាំង ហើយភ្លៀងបង្អុរជាប់គ្នាធ្វើឲ្យមានជំនន់ទឹកភ្លៀងកើនឡើងជាលំដាប់ អនុវត្តតាមបទបញ្ជាឯកឧត្តម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ គ្រប់មេបញ្ជាការអង្គភាពទូទាំងកងពល ត្រូវត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយយថាហេតុផ្សេងៗ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *