សមត្ថកិច្ច ចាប់ខ្លួនបុរសម្នាក់ ដែលប៉ុនប៉ង រំលោភក្មេងស្រី អាយុ១០ឆ្នាំ

(ខេត្តបាត់ដំបង)៖ នគរបាលស្រុកសំពៅលូន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធ ករណីប៉ុនប៉ងរំលោភ សេពសន្ថវៈលើ អនីតិជនអាយុ ក្រោម១៥ឆ្នាំ ដើម្បីបញ្ជូនទៅតុលាការ។

យោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាល ស្រុកសំពៅលូនបាន ឱ្យដឹងកាលពី រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះថា កម្លាំងជំនាញនៃ អធិការដ្ឋាននគរបាល ស្រុកសំពៅលូន សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាល រដ្ឋបាលសន្តិភាព បានចុះបង្ក្រាបករណី ប៉ុនប៉ងរំលោភសេព សន្ថវៈលើក្មេងស្រី (អនីតិជន) និងបានធ្វើការ ឃាត់ខ្លួនជនសង្ស័យម្នាក់។

លោក វរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាល សំពៅលូន បានឱ្យដឹងថា នៅវេលាម៉ោង ៩ និង ៥ យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ សុខ ឆាន់ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅបណ្ដោះ អាសន្នភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើសកម្មភាពប៉ុ នប៉ងរំលោភសេព សន្ថវៈទៅលើក្មេង ស្រីរងគ្រោះឈ្មោះ ប.ច.ណ អាយុ១០ឆ្នាំ មានទីលំនៅ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន  ខេត្តបាត់ដំបង។

ករណីប៉ុនប៉ង ចាប់រំលោភនេះ គឺបានធ្វើឡើងត្រង់ ចំណុចព្រៃក្បែរផ្ទះ ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ដោយសារតែបុរសខាងលើ ជាមួយក្មេងស្រីរង គ្រោះស្នាក់នៅ និងធ្វើការងារកន្លែង ផលិតទឹកបរិសុទ្ធ  ជាមួយគ្នា ម៉្យាងជនសង្ស័យ ស្ថិតក្នុងភាពស្រវឹងផង។ បច្ចុប្បន្នជនល្មោភកាមរូបនេះ ត្រូវបានការិយាល័យជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្ត ចាត់បញ្ជូនទៅសាលាដំបូង ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ហើយ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *