ចិន និងប្រទេសច្រើនទៀត ប្រកាសបញ្ជូនកងទ័ពទៅ រុស្ស៊ី ដើម្បីធ្វើសមយុទ្ធ

(អន្តរជាតិ)៖ ក្រសួងការពារជាតិចិនបា នបញ្ជាក់កាលពីថ្ងៃពុធ ទី១៧ខែសីហាថា កងទ័ពចិន និងកងទ័ពមកពី ប្រទេសផ្សេងទៀត នឹងចូលរួមក្នុង សមយុទ្ធយោធាពហុភាគី Vostok 2022 នៅប្រទេសរុស្ស៊ី។

យោងតាមសេចក្តីថ្លែងការណ៍  កងទ័ពរំដោះប្រជាជនចិន នឹងបញ្ជូនទាហាន ទៅកាន់ប្រទេសរុស្ស៊ី ជាមួយក្តីរំពឹងថា ព្រឹត្តិការណ៍នេះនឹង ធ្វើឲ្យកាន់តែស៊ីជម្រៅនូវ កិច្ចសហប្រតិបត្តិការជាក់ស្តែង និងមិត្តភាពជាមួយ យោធានៃប្រទេសដែលចូលរួម, បង្កើនកម្រិតនៃការ សម្របសម្រួលជាយុទ្ធសាស្ត្រ ក្នុងចំណោមភាគីនានា និងបង្កើនសមត្ថភាព ទប់ទល់នឹងការគំរាម កំហែងផ្នែកសន្តិសុខផ្សេងៗ។ ទីក្រុងប៉េកាំងបានកត់ សម្គាល់ថា ភាពតានតឹងក្នុងតំបន់ និងអន្តរជាតិ នាពេលបច្ចុប្បន្ន គឺមិនប៉ះពាល់ដល់ការ សម្រេចចិត្តរបស់ខ្លួនឡើយ។

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពី ចុងខែកក្កដាថា ព្រឹត្តិការណ៍ Vostok 2022 នឹងប្រព្រឹត្តទៅនៅទី តាំងចំនួន១៣ នៅភាគខាងកើត ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី៣០ខែសីហា ដល់ថ្ងៃទី៥ខែកញ្ញា។ ក្រសួងនិយាយថា យោធា បរទេសត្រូវបានអញ្ជើញ ប៉ុន្តែមិនបានបញ្ជាក់ ថាតើមានប្រទេសណា ខ្លះនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់ចិន បាននិយាយថា​ មានប្រទេស បេឡារុស ឥណ្ឌា ម៉ុងហ្គោលី និងតាហ្ស៊ីគីស្ថាន។

គួរបញ្ជាក់ថា ទីក្រុងមូស្គូ បានធ្វើសមយុទ្ធជាយុទ្ធ សាស្ត្រប្រភេទនេះ ម្តងក្នុងមួយឆ្នាំ ដោយស្រុកយោធា មួយក្នុងចំណោមស្រុក យោធាទាំងប្រាំរបស់រុស្ស៊ី ត្រូវបានជ្រើសរើស ដើម្បីធ្វើជាម្ចាស់ផ្ទះ។

នៅឆ្នាំ២០២១ សមយុទ្ធ Zapad ត្រូវបានធ្វើឡើងនៅភាគ ខាងលិចប្រទេស រួមជាមួយនឹងសម្ព័ន្ធ មិត្តរុស្ស៊ីគឺ បេឡារុស ខណៈកាលពីឆ្នាំ២០២០ សមយុទ្ធ Kavkaz បានធ្វើឡើងនៅភាគខាងត្បូង ដោយមានប្រទេសដូចជា អាមេនី អ៊ីរ៉ង់ និងប៉ាគីស្ថាន ចូលរួម។

ព្រឹត្តិការណ៍ចុងក្រោយ នៅស្រុកយោធាភាគ ខាងកើត គឺក្នុងខែកញ្ញាឆ្នាំ២០១៨។ កងទ័ពចិន និងម៉ុងហ្គោលី បានចូលរួមក្នុង សមយុទ្ធរុស្ស៊ីនៅពេលនោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *