កម្ពុជា សម្រេច លើកលែង លក្ខខណ្ឌតម្រូវឱ្យ ធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរ មកពីបរទេស ដែលពុំ ចាក់វ៉ាក់សាំង ប៉ុន្តែត្រូវយកសំណាក ធ្វើតេស្តរហ័ស

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសពីការ សម្រេច​លើកលែង លក្ខខណ្ឌតម្រូវ ឱ្យ​ធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរ មកពីបរទេស ដែលពុំ​ចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំង ពុំបាន​ពេញលេញ។ ប៉ុន្តែអ្នកដំណើរនោះ ត្រូវយកសំណាក ធ្វើតេស្តរហ័ស។ ការសម្រេចនេះ ត្រូវអនុវត្ត​ចាប់​ពី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ តទៅ​។

សេចក្តីប្រកាស ចុះហត្ថលេខាដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានធ្វើឡើង ដោយយោង តាមចំណារឯកភាព ដ៏ខ្ពង់ខ្ពស់របស់ ​សម្តេច​អគ្គមហា ​សេនាបតីគោជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា លើបាយការណ៍ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ របស់គណៈ ប្រចាំការ​នៃ​គណៈ កម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ-១៩។

លិខិតដដែល បាន​ជូនដំណឹង ពីការកែសម្រួលលក្ខ ខណ្ឌតម្រូវឱ្យធ្វើ ចត្តាឡីស័ក ចំពោះអ្នក ដំណើរ​មកពីបរទេស ដែលពុំទាន់បានចាក់ ឬបានចាក់វ៉ាក់ សាំងកូវីដ-១៩ ដូសមូលដ្ឋាន មិនទាន់បាន​ ពេញលេញ ដូចខាងក្រោម៖ ១-លើកលែង លក្ខខណ្ឌ តម្រូវឱ្យធ្វើ ចត្តាឡីស័ក ចំពោះអ្នកដំណើរ មកពីបរទេស ដែលពុំទាន់​ បានចាក់ ឬបានចាក់ វ៉ាក់សាំងកូវឺដ ១៩ ដូសមូលដ្ឋាន មិនទាន់បាន ពេញរលញ ប៉ុន្តែតម្រូវឱ្យ​ យកសំណាកធ្វើ តេស្តរហ័ស​​អង់ទីហ្សែនកូវីដ-១៩ ដោយមន្ត្រី សុខាភិបាល នៅតាមច្រក ទ្វារ​ចេញ-ចូលប្រទេស នៅពេលមក ដល់កម្ពុជា។

សេចក្តីប្រកាស លើកឡើងថា ក្នុងករណី លទ្ធផលតេស្ដ រហ័សអវិជ្ជមាន អ្នកដំណើរត្រូវ បានអនុញ្ញាត​ឱ្យ បន្តដំណើរទៅលំ នៅឋាន ឬទៅកាន់គោល ដៅរៀងៗខ្លួន ដោយពុំជាប់ កាតព្វ កិច្ចចត្តាឡីស័ក។

ក្នុងករណីលទ្ធផល តេស្ករហ័សវិជ្ជមាន ហើយជា ករណីជំងឺស្រាល ចំពោះអ្នកដំណើរ ដែលមានលំនៅ ឋានសមរម្យ អាចដាក់ខ្លួន នៅដាច់ដោយឡែក ធ្វើការព្យាបាល នៅលំនៅឋាន របស់ខ្លួន។

ចំពោះអ្នកដំណើរ ដែលពុំមាន ទីតាំងស្នាក់នៅ សមស្រប ត្រូវដាក់ខ្លួន នៅដាច់ដោយឡែក ធ្វើការព្យាបាល នៅទីតាំង ដែលកំណត់ដោយ ក្រសួងសុខាភិបាល ឬអាជ្ញាធរមាន សមត្ថកិច្ច។

អ្នកដំណើរ ដែលជាករណី ជំងឺស្រាល ត្រូវធ្វើការព្យាបាល ត្រូវអនុវត្ត តាមនីតិវិធីប្រតិ បត្តិស្តង់ដារ សម្រាប់ គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ហើយ។ រាល់ការចំណាយ ក្នុងការស្នាក់ នៅព្យាបាល ជាបន្ទុករបស់ សាមីបុគ្គល។ ចំពោះករណីជំងឺធ្ងន់ ត្រូវទៅទទួលការព្យា បាលនៅផ្នែក ព្យាបាលជំងឺកូដ-១៩ នៅតាមមន្ទីរពេទ្យ ដែលសេវាព្យា បាលជំងឺកូវីដ-១៩ ត្រូវបានធ្វើ សមាហរណកម្ម ចូលក្នុងប្រព័ន្ធ សុខាភិបាលតែមួយ។ ចំពោះអ្នកជំងឺ កូវីដី-១៩ ជាជនបរទេស ត្រូវទូទាត់ចំណាយ ក្នុងការស្នាក់ នៅព្យាបាល ដោយខ្លួនឯង។

២-អ្នកដំណើរជា ជនបរទេស ដែលត្រូវធ្វើ តេស្តរហ័ស នៅពេលមក ដល់កម្ពុជា ត្រូវបង់ថ្លៃសេវា ធ្វើតេស្តរហ័ស រកអង់ទីហ្សែន កូដ-១៩ ចំនួន ៥ដុល្លារ សហរដ្ឋអាមេរិក ក្នុង ១នាក់ និងត្រូវអនុវត្ត ទៅតាមប្រកាស អន្តរក្រសួង រវាងក្រសួង សុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

៣-អ្នកដំណើរ ដែលខកខាន ពុំបានចាក់វាក់ សាំងកូដ-១៩ ដូសមូលដ្ឋាន ឬដុសជំរុញ ដោយកត្តានានា ដែលពុំមែន ជាលក្ខខណ្ឌ ហាមចាក់ ដោយសារ កត្តាសុខភាព ត្រូវបានលើក ទឹកចិត្តឱ្យ ប្រញាប់ទៅ ចាក់វ៉ាក់សាំងនៅ តាមទីកន្លែង ចាក់វ៉ាក់សាំង ដែលមាននៅ តាមរាជធានី-ខេត្ត ដោយពុំតម្រូវ ឱ្យបង់ប្រាក់នោះទេ។

សេចក្តីប្រកាស លើកឡើងថា ទោះបីជាមានការ កែសម្រួលលក្ខខណ្ឌ តម្រូវឱ្យធ្វើចគ្នាឡឺស័ក  ដូចមានចែង ខាងលើនេះក៏ដោយ ក្រសួងសុខាភិបាល សូមលើកទឹក ចិត្តដល់អ្នកដំណើរ ទាំងអស់ គប្បីមានការ ប្រុងប្រយ័ត្ន និងបន្តអនុវត្ត នូវវិធានការ ការពារ ៣កុំ និងតាមដាន សុខភាពខ្លួនឯង ឱ្យ​បានខ្ជាប់ខ្ជួន ចៀសវាងការ ចម្លងវីរុសកូវីដ-១៩ ជាយថាហេតុ។ សេចក្ដីប្រកាស ព័ត៌មាននេះ មានប្រសិទ្ធភាព អនុវត្តចាប់ ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ តទៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *