គ្រោះថ្នាក់ចរាចរណ៍ នៅស្រះកែវ ស្លាប់ពលករ ខ្មែរ២នាក់ និងរបួសធ្ងន់ ១១នាក់

(ប្រទេសថៃ)៖ យ៉ាងហោចណាស់ ក៏មានមនុស្សចំនួន ២ នាក់ដែរ ដែលបាន បាត់បង់ជីវិត និង ១១ នាក់ទៀត បានរងរបួសធ្ងន់ ខណ:ដែលពលករ ខ្មែរទាំងនេះ បានធ្វើដំណើរមិន ស្របច្បាប់តាមរថយន្ត មួយគ្រឿង ហើយបានជួប និងឧប្បទ្ទវហេតុគ្រោះ ថ្នាក់ចរាចរណ៍រវាង រថយន្តនិងរថយន្ត។

ករណីនេះបានកើត ឡើងកាលពី វេលាម៉ោង ២ និង ៥៥ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២២ តាមបណ្តោយផ្លូវលេខ ៣៥៩ ក្នុងភូមិ៧ ឃុំស្រះខ្វាន់ ស្រុកមឿង ខេត្តស្រះកែវ ប្រទេសថៃ រវាងរថយន្តនីសាន់ និងរថយន្ត សណ្តោងធុនធ្ងន់ កង១៨។

នៅកន្លែងកើតហេតុគេ សង្គេតឃើញ រថយន្តនីសាន់ បានបុកពីក្រោយទៅ លើរថយន្តសណ្តោង ធុនធ្ងន់ បណ្តាលអោយ អ្នកបើកបរឈ្មោះ ថាំ ប្រាក់ឌិន ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិថៃ រងរបួសធ្ងន់  ដោយឡែកប្រពន្ធ អ្នកបើកបរឈ្មោះ វិមុដា អាយុ៣៥ឆ្នាំ ដែលនៅអង្គុយក្បែ (ស្លាប់) និងកុមារាអាយុ១ឆ្នាំ ជាជនជាតិខ្មែរ (ស្លាប់) រីឯពលករខ្មែរដែល អង្គុយខាងក្រោយ ចំនួន១១នាក់ទៀត រងរបួសទាំងអស់  ដោយភ្លាមៗនោះដែរ សម្តកិច្ចថៃបានបញ្ជូន ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ សម្តេចព្រះយុផារ៉ាត ក្នុងខេត្តស្រះកែវ។

បើតាមសេចក្តី រាយការណ៍បាន បញ្ជាក់ថា រថយន្តនីសាន់នេះ បានទៅដឹកពលករខ្មែរ ទាំង១២នាក់ មកពីចំណុច ព្រំប្រទល់ស្រុក អារញ្ញប្រាថេត និងស្រុកខ្លងហាត ក្បែព្រំដែនកម្ពុជា ដោយយកទៅដាក់ នៅស្រុក ភ្នំសារ៉ាខាម ខេត្តឆ:ឈើងសៅ ដោយសារតែការ បើកលឿនទើបមាន បញ្ហាបែបនេះ។

ដោយឡែកលោក ឈុន តាន អ្នកបើកបររថយន្ត សណ្តោងបាននិយាយថា លោកបានទៅ ដឹកម្ស៉ៅដំឡូងមីមក ពីខេត្តសុីសាកេត ឆ្ពោះទៅកាន់រោងចក្រ នៅខេត្តឈុនបុរី ដោយបើកយឺតៗ ធម្មតា ស្រាប់តែឮ សម្លេងមានអ្វីបុក ពីក្រោយ ទើបលោកបានឈប់ ហើយចុះទៅមើល ស្រាប់តែឃើញ មានរថយន្តមកបុកពីក្រោយ ព្រមទាំងមានមនុស្សស្លាប់ និងរបួសច្រើន ទើបលោករាយការណ៍ ទៅសមត្ថកិច្ចតែម្តង ។ បច្ចុប្បន្ន សមត្ថកិច្ចថៃកំពុងស្រាវ ជ្រាវរកសាវតា អ្នកស្លាប់ និងអ្នករបួស ដើម្បីត្រៀមបញ្ជូន តាមផ្លូវច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *