អភិបាលខេត្តប៉ៃលិន ចុះពិនិត្យ រៀបចំហេដ្ឋារចនាសម្ព័ន្ធ នានាក្នុងតំបន់រមណីយ៍ដ្ឋាន ទឹកធ្លាក់អូរតាវ៉ៅ  ហៅទឹកធ្លាក់ភ្នំខៀវ ដើម្បីទទួលភ្ញៀវទេសចរក្នុ ងឱកាសចូលឆ្នាំចិន នាពេលខាងមុខ

(ខេត្តប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និង ឯកឧត្តមតំណាងរាស្ត្រ ព្រមទាំងអភិបាលរងខេត្ត មន្ត្រីជំនាញរដ្ឋបាល សាលាខេត្ត បានអញ្ជើញ ចុះ ពិនិត្យ ត្រៀមរៀបចំរមណីយ ដ្ឋានទឹកធ្លាក់ភ្នំខៀវ ដើម្បីបើកទទួលភ្ញៀវ ទេសចរនៅក្នុងឱកាស បុណ្យ ចូលឆ្នាំចិននា ពេលខាងមុខនេះ បន្ទាប់ពី រមណីដ្ឋាននេះបានផ្អាក ជាបណ្តោះអាសន្ន ក្នុងការស្ថាបនា ផ្លូវឡើងទៅ និងបានធ្វើកែលំអរ បរិស្ថានមួយចំនួនធំ ដើម្បីជាសោភ័ណ ភាពបន្ថែម ក្នុងការទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា  ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន គឺបានខិតខំប្រឹងប្រែង ដោះស្រាយនូវរាល់ ការលំបាក និងសំណូមពរ របស់ប្រជាពលរដ្ឋ ព្រមទាំងបានខិត ខំកសាងអភិវឌ្ឍន៍ ប្រទេសជាតិឱ្យ មានការរីក ចម្រើន លើគ្រប់វិស័យ ជាពិសេសការកសាង ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សា លារៀន មន្ទីរពេទ្យ ជាដើម ហើយ បច្ចុប្បន្ននេះ រដ្ឋបាល ខេត្តប៉ៃលិន បានខិតខំកែលម្អ ហេដ្ឋារចនា សម្ព័ន្ធសាធារណៈក្នុងខេត្ត ជាពិសេសអភិវឌ្ឍន៍ តំបន់រម្មណីយដ្ឋាន ទេសចរណ៍នានា ឱ្យបានកាន់តែ ល្អឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត ក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើន ឡើង ដែលជាកត្តាមួយចូលរួម ចំណែកក្នុងការជំរុញ កំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជា ពលរដ្ឋឱ្យ បាន កាន់តែប្រសើរឡើង។

លោកជំទាវ បានបញ្ជាក់ថា ដោយមើលឃើញពីសក្តានុពល នៃវិស័យទេសចរធម្មជាតិ និងដើម្បីលើក កម្ពស់ សោភ័ណភាព រមណីដ្ឋានធម្មជាតិទឹក ធ្លាក់អូរតាវ៉ៅ លោកជំទាវ បានណែនាំអោយយុវជន សហ ភាពសហព័ន្ធយុវ ជនកម្ពុជាខេត្ត សហការជាមួយមន្ត្រីជំនាញ ធ្វើការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែរ លម្អហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងរុះរើកញ្ចុះ ដែលពុកផុយចេញ និងដាក់ជំនួសដោយ កញ្ចុះថ្មី រៀបចំទី សក្ការៈគោរពបូជា សួនផ្កាចម្រុះព៌ណ ដែលមានរចនាបថ បែបទាក់ទាញ ប្រកបដោយ សុវត្ថិ ភាព សម្រាប់ទទួលភ្ញៀវទេសចរណ៍ ចូលមកកម្សាន្តនៅលើ ទឹកដីដ៏តូចច្រឡឹងនៃ ខេត្តត្បូង ពេជ្រមួយ នេះ។

ក្នុងឱកាសនោះផងដែរ លោកជំទាវ ក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ទាំងអស់ ដែលមក កំសាន្តតាមរម្មណីយ ដ្ឋាននានាក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសំអាតអនាម័យ បរិស្ថាន ដោយត្រូវ វេច ខ្ចប់កាកសំណល់ សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ ឲ្យបានត្រឹមត្រូវតាម ក្បួនខ្នាត ជៀស វាងការ បោះចោលសំរាម គ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ ដល់សោភ័ណភាព និងអនាម័យ សាធារណៈ។ដោយលោក ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *