ឯកឧត្តមហ៊ុនម៉ាណែត ថារាជរដ្ឋាភិបាលមិន អាចខ្វះមន្ទីរពេទ្យ បានឡើយ

(ខេត្តស្វាយរៀង)៖ឯកឧត្តមឧត្តម សេនីយ៌ឯក បណ្ឌិត  ហ៊ុនម៉ណែត នាយរង សេនាធិការចម្រុះ នៃកងយោពល ខេរៈភូមិន្ទ និងអគ្គមេបញ្ជាការង កងទ័ព្ធជើងគោកបាន ថ្លែងថា រាជរដ្ឋាភិបាលមិន អាចខ្វះមន្ទីរពេទ្យបាន ព្រោះបច្ចុប្បន្ន ប្រជាពលរដ្ឋចេះ តែកើនឡើង ពីមួយថ្ងៃទៅ មួយថ្ងៃហើយមន្ទីរ ពេទ្យត្រូវតែមាននៅ តាមភូមិឃុំឲ្យបាន ច្រើនដើម្បីងាយស្រួល និងបងប្អូនប្រជា ពលរដ្ឋមក សម្រាកព្យាបាល។

ឯកឧត្តមបាន ថ្លែងបែបនេះ នៅក្នុងកម្មវិធី សម្ពោធដាក់ឲ្យ ប្រើប្រាសមន្ទីរពេទ្យ នៅឃុំឈើទាល ស្រុកស្វាយជ្រំខេត្ត ស្វាយរៀងដោយមាន មន្ត្រីរាជការអាជ្ញាធរ ប្រជាពលរដ្ឋចូល រួមប្រមាណជិត 2ពាន់ នាក់នៅព្រឹកថ្ងៃទី ១២ ខែកក្កដាឆ្នាំ ២០១៩។

ឯកឧត្តមបានបន្តថា ពីមុនយើងមានបន្ទី ពេទ្យនៅតាមខេត្ត បច្ចុប្បន្ននេះយើង មានមន្ទីរពេទ្យនៅតាម ឃុំស្ទើគ្រប់ទីកន្លែង ដោយសារបងប្អូន ប្រជាពលរដ្ឋ យើងកើនឡើង ពីមួយថ្ងៃទៅមួយ ថ្ងៃថ្ងៃហើយមន្ទីរ ពេទ្យនៅឆ្ងាយពិបាក នឹងទៅព្យាបាល ឥឡូវមាននៅឃុំស្រុក ស្រួលបងប្អូនទៅ សម្រាកព្យាបាល ថែទាំនូវសុខភាព ហើយបច្ចុប្បន្នរាជ រដ្ឋាភិបាលកម្ពុជា កំពុងបានយកចិត្ត ទុក្ខដាក់លើវិស័យ សុខាភិបាលដើម្បី គិតគង់សេវាបម្រើ ផលប្រយោជន៍ ជូនបងប្អូន ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

ឯកឧត្តមបានលើក ឡើងពីស្ថានភាពនៃ ការអភិវឌ្ឍប្រទេសនា ពេលបច្ចុប្បន្ន ដែលមាន ការរីកចម្រើនស្ទើរ លើគ្រប់វិស័យ ហើយបងប្អូន ប្រជាពលរដ្ឋក៏ មានការងារធ្វើគ្រប់គ្នា មានជីវភាពធូរធារដោយ សាររាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេច តេជោហ៊ុនសែន បានគិតគិតគូរពី សុខទុក្ខបងប្អូនប្រជា ពលរដ្ឋនិងផ្សារជាប់ និងការអនុវត្តផ្ទាល់ ដោយមានក្រុមការ ងារចុះជួយពង្រឹងគ្រប់ ភូមិឃុំស្រុក ទូទាំងប្រទេស។

ទាំងអស់នេះ ដែលមិនអាច ប្រកែកបាន កើតចេញពីគោល នយោបាយឈ្នះ-ឈ្នះ ក្រោមការដឹក នាំប្រកបដោយ គតិបណ្ឌិត និងភាពប៉ិន ប្រសប់របស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យសង្គម ជាតិទទួលបាននូវ សុខសន្តិភាព សុវត្ថិភាព ស្ថិរភាពលើផ្ទៃប្រទេស និងការអភិវឌ្ឍ លើគ្រប់វិស័យ ។

ឯកឧត្តមបានអំពាវ នាវឲ្យបងប្រជាពល រដ្ឋនិងលោកគ្រូ អ្នកគ្រូអាណាព្យា បាលរបស់សិស្សខិត ខំរៀនសូត្រចាក ចេញឱ្យឆ្ងាយពីគ្រឿង ញៀនដើម្បីក្រេប យកចំណេះវិជ្ជា ទៅថ្ងៃអនាគត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *