ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យចុះពិនិត្យ និងដោះស្រាយបញ្ហា ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នៅអូរព្រំដែន កម្ពុជា-ថៃ ស្រុកម៉ាឡៃ និង រស់នៅតាមដង ស្ទឹងមង្គលបូរី

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ដឹកនាំកងកម្លាំង ប្រដាប់អាវុធ មន្ទីរជំនាញ អាជ្ញា ធរមូលដ្ឋានបន្ត ចុះពិនិត្យស្ថានភាពទឹក និងអន្តរាគមន៍ជួយ ប្រជាពលរដ្ឋរងគ្រោះ ទឹកជំនន់ហូរមកពីលើតាម អូរព្រំដែន កម្ពុជា~ថៃ ប្រជាពលរដ្ថដែល រស់នៅជាប់អូរព្រំដែន ក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ លើ ២ ឃុំ អូស្រឡៅ និងឃុំម៉ាឡៃ នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០។

ឯកឧត្តម អភិបាលខេត្តបន្ត អំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តថា យោងតាមសេចក្តីជូន ដំណឹងរបស់ ក្រសួងធនធានទឹក​ និងឧតុនិយម​ បានអោយដឹងថា​ ចាប់ពីថ្ងៃទី០៧ ដល់១៣ ខែតុលា ​នេះ​ ភ្លៀងនឹងបង្កើន ការធ្លាក់រាយប៉ាយ ជាលំដាប់​ តំបន់ទំនាបកណ្តាល ជួរភ្នំដងរ៉ែក ​នឹងមានភ្លៀងខ្យល់បក់ខ្លាំង​ ផ្គរ​ រន្ទះ​ និងទឹកបន្តហូរមក ពីខេត្តបាត់ដំបង ប៉ៃលិន អាស្រ័យ​ហេតុនេះ​ សូមប្រជាពលរដ្ឋ​ មេត្តា ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី សុខសុវត្ថិភាព​ ដើម្បី​ជៀសវាង​គ្រោះ ថ្នាក់​កើតមានជាយថាហេតុ។

ជាមួយគ្នា នេះ ឯកឧត្តមសូមអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងអ្នកប្រតិបត្តិ ការសង្គ្រោះទាំងអស់ ដែលបាន ប្រឹងប្រែងអស់ ពីកម្លាំងកាយចិត្ត និងស្មារតីខ្ពស់ជួយពលរដ្ឋ ពីគ្រោះមហន្តរាយនេះ។

នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តមអភិបាលខេត្ត បានបន្តចុះពិនិត្យមើលស្ថានភាព ទឹកនៅភូមិត្នោត ឃុំសឿ ស្រុកមង្គលបូរី និងជួបជាមួយ ប្រជាពលរដ្ឋ១៥គ្រួសារ ដែលទទួលរងគ្រោះ ទឹកជំនន់ ដែលមានលំនៅដ្ឋាន ជាប់មាត់ស្ទឹងមង្គលបូរី៕ដោយលោក មាស និរន្តិរ

You might like

Leave a Reply

Your email address will not be published. Required fields are marked *