ពិធីក្រុងពាលីបើកការ រដ្ឋានជួសជុល់កំពង់ ផែទេសចរណ៍ កែប-កោះទន្សាយ

(ខេត្តកែប)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍  ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នេះ រដ្ឋបាលខេត្តកែប សហការជាមួយនិង មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត រៀបចំពិធីក្រុងពលី  បើកការរដ្ឋានជួស ជុលកំពង់ផែទេសចរណ៍កោះទន្សាយ ប្រព្រឹត្តទៅ ក្រោមអធិបតី ភាពដ៍ខ្ពង់ខ្ពស់ លោក កែន សត្ថា អភិបាល នៃគណ:អភិបាលខេត្ត  លោក ម៉ក់ សុីដេត អគ្គនាយកនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ចេីញចូលរួមពីសំណាក លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត  លោក  លោកស្រី   អភិបាលរងខេត្ត  នាយក  នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការជំនាញ  តំណាង កងកម្លាំងប្រដាប់អាវុធ ទាំងបី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត គណ:អភិបាលក្រុង ស្រុក លោកគ្រូ អ្នគ្រូ និងក្មួយៗ សិស្សានុសិស្សជាច្រើន អញ្ជើញចូលរួមផងដែរ។

លោក កែន សត្ថា អភិបាលខេត្តកែប បានឱ្យដឹងថា ពិធីក្រុងពាលីជួសជុល កំពង់ផែកែប កោះទន្សាយនេះត្រូវបានធ្វើឡើង ដោយមានកិច្ចសហការ រវាងរដ្ឋបាលខេត្តនិង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ហើយកំពង់ផែដែល ត្រូវជួសជុលឡើងវិញ នៅចំណុចផែកោះ ទន្សាយនេះ គឺជាប្រភេទកំពង់ផែទឹករាក់ មិនមែនជាកំពង់ ផែទឹកជ្រៅដូចនៅ ខេត្តព្រះសីហនុទេ ព្រោះថានៅសមុទ្រ ខេត្តកែបទឹកសមុទ្ររាក់ ដែលអាចឱ្យនា វាទេសចរណ៍ទំនើបៗ អាចចូលចតមកសម្រាក លម្ហែ កម្សាន្តនៅខេត្តទេសចរណ៍របស់ យើងកាន់តែ ច្រើនឡើងៗ។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ពេលការស្ថាបនា កំពង់ផែនេះរួចរាល់ រដ្ឋបាលខេត្តនឹង ចាប់ដៃគូរជាមួយ ទេសចរណ៍ផ្លូវទឹក ទេសចរណ៍ផ្លូវគោក និងទេសចរណ៍ផ្លូវអាកាស ព្រោះខណៈនេះសម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យខាង ទេសចរណ៍បរទេសធ្វើ ដំណើរតាមផ្លូវអាកាសហោះ ហើរចុះចតនៅខេត្តព្រះសីហនុ ហើយអាចបន្តដំណើរតាម នាវាទេសចរណ៍ទំនើប ដើម្បីមកសម្រាកលម្ហែ កម្សាន្តនៅរមណីយ ដ្ឋានឆ្នេរកែបរបស់យើង។

សូមជម្រាបថា បើយោងតាម របាយការណ៍របស់ លោក ម៉ម ទូច ប្រធានមន្ទីរសាធា រណការ និងដឹកជញ្ជូនខេត្តកែប បានឱ្យដឹងថា គម្រោងសាងសង់ កំពង់ផែកោះទន្សាយ ជាថ្មីនេះ មានប្រវែងសរុប ៣០៦ម៉ែត្រ មានផ្ទៃក្រឡាសរុប ៤៦៤១,៥០ ម៉ែត្រការ៉េ ស្មើនឹង១០៤៦,៩១ម៉ែត្រគូប ប្រើបេតុងសរសៃដែក សសរគ្រឹះ៤៤២.៨០ម៉ែត្រគូប និងការសាងសង់ អគារលក់ សំបុត្រ-កន្លែង រង់ចាំ ទំហំ១០ម×៣០ម កម្ពស់ ០៤ម៉ែត្រ ដោយប្រើគ្រឿង បង្គុំសំណង់អំពី បេតុងសរសៃដែក និងដំបូលប្រក់ក្បឿង ដែលត្រូវប្រើរយៈពេលសាងសង់ ៥៤៥ថ្ងៃ(១៨ខែ) ដោយគិតចាប់ពី ថ្ងៃបើកការដ្ឋាន រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ខាងមុខ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *