សមត្ថកិច្ចចុះបង្ក្រាបក្រុម អ្នកញៀនល្បែងជល មាន់ភ្នាល់ដាក់លុយ បាន៥នាក់ រួមទាំងមធ្យោបាយ និងសម្ភារផ្សេងៗ មួយចំនួនក្នុង ស្រុកវាលវែង

(ខេត្តពោធិ៍សាត់)៖ ទីតាំងសង្វៀនប្រជល់ មាន់ភ្នាល់ដាក់លុយ មួយកន្លែងក្នុងស្រុក វាលវែងត្រូវបាន កម្លាំងនគរបាលនៃ អធិការរដ្ឋាននគរបាល ស្រុកវាលវែងចុះបង្ក្រាប និងឃាត់ខ្លួនក្រុមអ្នក ញៀនល្បែង បានចំនួន៥នាក់ កាលពីរសៀលថ្ងៃទី ០៥ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង ១៣និង៣០ នាទីនៅត្រង់ ចំណុចអូដេកាស្ថិតក្នុង ភូមិស្ទឹងថ្មីឃុំប្រមោយ ស្រុកវសលវែង ខេត្តពោធិសាត់។

លោកវរសេនីយ៍ឯក ធាងឡេង អធិការនគរបាល ស្រុកវាលវែងបានប្រាប់អោយ ដឹងថាក្រុមអ្នកញៀន ល្បែងទាំង៥នាក់ ដែលកម្លាំងជំនាញឃាត់ ខ្លួនបានទី១ឈ្មោះឈ្មោះ ចន ឌឹម ភេទប្រុស អាយុ ៦២ឆ្នាំ ជាម្ចាស់ទីតាំង (សង្វៀន) រស់នៅក្នុងចំណុចទី តាំងខាងលើ ទី២ ឈ្មោះ ប៊ន ពិសិទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ  ទី៣ ប៊ន ចាន់ណា ភេទប្រុស អាយុ ៤៩ឆ្នាំ អ្នកទាំង ៣នាក់នេះ រស់នៅចំណុចភូមិ.ឃុំកើតហេតុខសង លើដោយឡែក អ្នក ទី៤ ឈ្មោះ យឹង ចាន់ថន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង និងទី៥ ឈ្មោះ ម៉ក់ អ៊ូច ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិ ផ្សារអណ្ដែរ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោកអធិការបាន អោយដឹងទៀតថា ក្រោយពីចុះបង្ក្រាបទី តាំសង្វៀនខាងលើ កម្លាំងជំនាញដកហូត បាននូវវត្ថុតាងជាក់ ស្ដែងរួមមាន ម៉ូតូចំនួន ១១គ្រឿង រថយន្ដម៉ាក កាមរី ចំនួន ០១គ្រឿង មាន់គកចំនួន ០៣ក្បាល ស្បែកជើងចំនួន ១២គូរ កន្រ្តក់ជ័រចំនួន ០៣ ជញ្ជីងសម្រាប់ថ្លឹងសត្វមានចំនួន ០១គ្រឿង ស៊ុសម្រាប់ក្រុង សត្វមាន់ចំនួន ០២ ជនសង្ស័យ រួមទាំងមធ្យោបាយ និងសម្ភារៈផ្សេងៗ។

បច្ចុប្បន្នក្រុមអ្នកញៀន ល្បែងខាងលើត្រូវ បាននាំយកមកធ្វើការសាក សួនៅអធិការនគបាល ស្រុកវាលវែងនិង ក៏សាងឯកសារបញ្ជូនបន្ត ទៅស្នងការនគបាល ខេត្តពោធិសាត់ចាត់ការ តាមនិតិវិធីនៅថ្ងៃនេះ ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *