របងថ្មធំៗសាងសង់លើចំណីផ្លូវសាធារណៈដោយព័ន្ធខាងក្រៅបង្គោលភ្លើងរបស់រដ្ឋ និងចាក់ខ្សាច់ច្រាំងគ្រប់ដណ្តប់លើច្រាំងទន្លេបាសាក់ត្រូវបានសាធារណះជនមានការរិះគន់

របងថ្មធំៗសាងសង់លើចំណីផ្លូវសាធារណៈដោយព័ន្ធខាងក្រៅបង្គោលភ្លើងរបស់រដ្ឋ និងចាក់ខ្សាច់ច្រាំងគ្រប់ដណ្តប់លើច្រាំងទន្លេបាសាក់ត្រូវបានសាធារណះជនមានការរិះគន់

រាជធានីភ្នំពេញ :បើយោងប្រភពតាមមតិសាធារណៈនិងការនិយាយពីមាត់មួយទៅមាត់មួយអំពីការសាងសង់របងផ្ទះមួយកន្លែងដែលគ្រប់ដណ្ដប់ខាងក្រៅបង្គោលភ្លើងដ៏ធំៗរបស់រដ្ឋ និងសាងសង់គ្របលើចំណីរផ្លូវសាធារណៈ ព្រមទាំងចាក់ខ្សាច់លុបច្រាំងទន្លេគឺសុទ្ធតែរឿងខុសខុសប្រក្រតី ធ្វើឲ្យមានការរិះគន់ចំពោះអាជ្ញាធរសមត្ថកិច្ច និងមន្ត្រីជំនាញក្នុងខណ្ឌច្បារអំពៅពាក់ព័ន្ធដែលថាមូលហេតុអ្វីបានជាមានការសង់រំលោភបែបដូច្នេះហើយសោយខុសប្លែកពីផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងនោះ បែរជាគ្មានការបកស្រាយពីមន្ត្រីជំនាញក្នុងការសាងសង់សំណង់នោះអោយបានច្បាស់លាស់ ពីមន្ត្រីជំនាញ និងអាជ្ញាធរដែលស្ថិតនៅផ្លូវលេខ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋអ្នកធ្វើដំណើរសំណូមពរឱ្យមន្ត្រីជំនាញនៃក្រសួង មន្ទីរពាក់ព័ន្ធ និងអាជ្ញាធររដ្ឋបាលនៃខណ្ឌច្បារអំពៅដែលគ្រប់គ្រងដោយលោក ចេង មុនីរ៉ា ជាអភិបាលខណ្ឌច្បារអំពៅ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមជួយបកស្រាយចំពោះចម្ងល់របស់ប្រជាពលរដ្ឋក្នុងការឆ្លើយតបឲ្យបានសមស្របលើទីតាំងមួយកន្លែងនេះដើម្បីមានការអស់មន្ទិលសង្ស័យណាមួយក្នុងជីវភាពរស់នៅឲ្យមានភាពស្មើៗគ្នាចំពោះមុខច្បាប់ និងជៀសវាងមានការលាបពណ៌ដាក់គ្នាដោយចោទប្រកាន់គ្នាទៅវិញទៅមកថាអ្នកមានលុយមានអំណាចអាចសាងសង់បាន ក៏ប៉ុន្តែអ្នកក្រីក្រ គ្មានលុយ គ្មានអំណាចសាងសង់មិនបាន។

ចំពោះការលើកឡើងនៃមតិផ្សេងៗគ្នារបស់ប្រជាពលរដ្ឋបែបនេះ និងមានការសំណូមពរមកដល់អ្នកសារព័ត៌មាន សុីអេសភី ធីវីញូស៍ និងអង្គភាព មូយចំនូនទៀតដើម្បីទៅពិនិត្យមើលថាតើពិតជាមានសកម្មភាពដូចអ្វីដែលបានលើកឡើងបែបនោះមែនទេ? អ្នកសារព័ត៌មានរបស់យើងបានទៅដល់ទីតាំងថត និងផ្តិតរូបភាព និងវីដេអូ ព្រមទាំងបានរាយការណ៍ផងដែរតាមរយះការផ្ញើសារ និងខលទូរសព្ទដៃផ្ទាល់ដើម្បីសួរទៅប្រធាដ្ឋបាលខណ្ឌច្បារអំពៅនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ សម្រាប់ឲ្យមានការបកស្រាយ និងឆ្លើយតបមកវិញចំពោះសំណួរដែលបានសាកសួរថាតើមូលហេតុអីបានជាមានការសាងសង់សំណង់នៅលើចំណីផ្លូវសាធារណៈនិងការចាក់ទៅលើច្រាំងទន្លេបាសាក់ ក្បែរស្ពានព្រែកសំរោង នោះ ?ហើយលោកបានបញ្ជាក់ផងដែរថាទាក់ទងទៅនឹងរឿងការសាងសង់នោះលោកមិនបានដឹង និងជ្រាបច្បាស់អំពីសាច់រឿងនោះលំអិតទេ ចាំលោកសាកសួរទៅលោកអភិបាលរងទទួលបន្ទុកផ្នែកសំណង់នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បន្ថែមលើនេះទៅទៀតសារព័ត៌មាន សុីអេសភី របស់យើងក៏បានសាកសួរទៅលោកអភិបាលរងខណ្ឌច្បារអំពៅទទួលបន្ទុកផ្នែកសំណង់នៅថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៣ អំពីបញ្ហា និងមូលហេតុនៃការសាងសង់ខាងលើនេះផងដែរ តែលោកអភិបាលរងដែលទទួលបន្ទុកផ្នែកសំណង់ក៏បាននិយាយមកថាទីតាំងនោះលោកមិនទាន់បានដឹងស្គាល់ច្បាស់ទេ ចាំលោកសាកសួរទៅផ្នែករដ្ឋបាលខណ្ឌវិញសិន។

បើទោះបីជាមានចម្លើយ ឬមិនបានចម្លើយបញ្ជាក់មែនពិត ក៏ប៉ុន្តែនេះគឺជាដំណឹងមួយដែលថ្នាក់ដឹកនាំនៃរដ្ឋបាលខណ្ឌច្បារអំពៅបានបញ្ជាក់អំពីភាពទទួលខុសត្រូវក្នុងការងារ តែគ្រាន់តែមិនច្បាស់លាស់តែប៉ុណ្ណោះនៅក្នុងដែនគ្រប់គ្រងរបស់ខ្លួន។

យ៉ាងណាក៏ដោយសារព័ត៌មាន សុីអេសភី ធីវីញូស៍ របស់យើង និងអង្គភាពព័ត៌មានមួយចំនួនទៀតនឹងធ្វើការចុះផ្សាយជាបន្តទៅទៀតអំពីការបកស្រាយគ្រប់ភាគីពាក់ព័ន្ធណាទាំងអស់ដើម្បីឲ្យប្រជាពលរដ្ឋក៏ដូចជាមតិសាធារណៈជនចង់ដឹងចង់ជ្រាបច្បាស់លាស់អំពីការសាងសង់គ្រប់ដណ្ដប់ចំណីរផ្លូវសាធារណៈនិងបង្គោលភ្លើង រួមទាំងការចាក់ដីលុបច្រាំងទន្លេបាសាក់ក្នុងទីតាំងសាងសង់ផ្លូវលេខ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីកុំឲ្យមានមន្ទិលសង្ស័យចំពោះមហាជន និងប្រជាពលរដ្ឋទូទៅ  ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *