រណ្តៅដីនៅក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ជីកជម្រៅលើស ១០ម៉ែត្រហើយ ខណៈលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ ខេត្តបន្ទាយមានជ័យ មិនខ្វល់ សង្ស័យដឹងតែ…. ?

(ខេត្តបន្ទាយមានជ័យ)៖  រណ្តៅដីដ៏ធំមួយដែលឈ្មួញ ធ្វើអាជីវកម្មជីកកាយ យកដីលក់លើទំហំផ្ទៃ ដីប្រមាណ៣ទៅ៤ហិកតា មានទីតាំងស្ថិតនៅ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំពុងបង្កផលប៉ះ ពាល់ធ្ងន់ធ្ងរទៅៗ ដល់ប្រជាពលរដ្ឋក្នុ ងភូមិអំពីបញ្ហាដែល ឈ្មួញជីកដីរូងចុះក្រោម មានជម្រៅលើសពី ១០ម៉ែត្រទៅហើយ។

ក្តីព្រួយបារម្ភជា សំខាន់នោះ គឺ ប្រជាពលរដ្ឋមាន ការភ័យខ្លាចក្នុង រដូវវស្សាខាងមុខនេះ ខ្លាចមាត់រណ្តៅ បាក់ស្រុតរាលដាល ដល់ដីស្រែរបស់ពួកគេ និងខ្លាចគ្រោះថ្នាក់ដល់កូនចៅ និងសត្វចិញ្ចឹមរបស់ពួកគាត់។

ចំណែកប្រជាពលរដ្ឋ រួមទាំងអ្នកធ្វើដំណើរ តាមផ្លូវជាតិលេខ៥ ពេលមកដល់ ចំណុចព្រំប្រទល់ ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ តែងតែមានការ ព្រួយបារម្ភ ពីសុវត្ថិភាពធ្វើដំណើរ របស់ពួកគាត់ខណៈដែលរថយន្តធំៗ ដឹកអាចម៍ដីលក់ រាប់សិបគ្រឿង ដឹករាប់រយជើង ក្នុងមួយថ្ងៃៗបើកបរក្នុង ល្បឿនលឿនៗ និង គ្មានស្លាកសញ្ញាសំគាល់ ឬបង្ហាញនិងគ្មាន សន្តិសុខរៀបចំសណ្តាប់ ធ្នាប់នៅផ្លូវចេញ ចូលឆ្លងកាត់ផ្លូវជាតិ លេខ៥នោះទេ។

ប្រជាពលរដ្ឋបានបន្តថា អាជ្ញាធរនិងមន្ត្រីជំនាញ បណ្តែតបណ្តោយឱ្យ ក្រុមឈ្មួញរកស៊ីដឹក ដីលក់យ៉ាងគគ្រឹកគគ្រេង អត់ខ្វល់ពីផលប៉ះពាល់ អ្វីឡើយ ទោះបីជារថយន្ត ដឹកដីមិនគ្របតង់ មិនស្តាប់តាមការណែនាំ របស់អាជ្ញាធរយ៉ាងណាក៏ ដោយក៏អាជ្ញាធរ និងសមត្ថកិច្ចនៅទីនោះ មិនរវល់បើកភ្នែកមើលដែរ។

ពលរដ្ឋសំណូមពរតាមរយៈ សារព័ត៌មាន សូមលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ មេត្តាមានវិធានការចុះ មកណែនាំ ដល់ការដ្ឋានជីកដីលក់ ខាងលើនេះឱ្យបានឆាប់ផង  កុំចាំទាល់តែមានគ្រោះថ្នាក់ ទើបចុះមកណែនាំនោះ។

ករណីនេះ សូមមន្ត្រីជំនាញមន្ទីររ៉ែនិង ថាមពលខេត្តបន្ទាយមានជ័យ ជាពិសេស លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត មេត្តាចុះមកពិនិត្យផង តើក្រុមហ៊ុន មានច្បាប់អនុញ្ញាត ត្រឹមត្រូវដែរទេ ហើយថា តើការអនុវត្តរបស់ ក្រុមឈ្មួញខាងលើនេះ បានអនុវត្តទៅតាម ច្បាប់ដែរឬទេ ខណៈដែលជីកជម្រៅ លើសពី១០ម៉ែត្រ និងមានទំហំប្រហែល ៣ទៅ៤ហិកតាបែបនេះ។  ហើយម្យ៉ាងវិញទៀត  រណ្តៅដីខាងលើនេះគ្មាន របងហ៊ុមព័ន្ធអ្វីនោះទេ ដែលធ្វើឱ្យអ្នកស្រុក ព្រួយបារម្ភពីគ្រោះ ថ្នាក់នានាសម្រាប់ កូនចៅតូចៗ និងសត្វចិញ្ចឹមគោ ក្របី ពពែ បើធ្លាក់នោះមិន សង្ឃឹមរស់ឡើយ ឬអាចលង់ស្លាប់ នៅពេលរណ្តៅមាន ទឹកនៅខែវស្សាខាងមុខ។

ចំណែក លោក ស្រេង សុផល អភិបាលក្រុង សិរីសោភ័ណ ពាក់ព័ន្ធ នឹងបញ្ហានេះ នៅល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ នៅពេលអ្នក កាសែតសួរនោះ លោកមិនហ៊ានបញ្ជាក់ថា ក្រុមហ៊ុនខាងលើនេះ មានច្បាប់ ឬគ្មានច្បាប់នោះទេ ដោយ លោកប្រាប់ថាឱ្យទៅ សួរខាងមន្ទីរជំនាញទៅ។ ដោយឡែករថយន្ត ដឹកខុសបច្ចេកទេស បញ្ហាប្រឈមនិងប៉ះពាល សណ្តាប់ធ្នាប់សាធារណៈ នេះលោកបញ្ជាក់ថា លោកនឹងចាត់មន្ត្រី មកពិនិត្យមើលខណៈដែល ក្រុមឈ្មួញខាងលើនេះ ដឹកដីលក់នៅទី តាំងខាងលើនេះ រាប់ខែមកហើយ។

ចំណែកចំពោះលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តបន្ទាយមានជ័យ អ្នកសារព័ត៌ស្ទើរ តែគ្រប់អង្គភាពទៅហើយ គឺ ពិបាកទំនាក់ទំនង ដើម្បីសុំការបំភ្លឺខ្លាំងណាស់ ពាក់ព័ន្ធនឹងរឿងរណ្តៅដី ឬ កាយភ្នំ ពេលខលចូលលោកមិនលើក ឬលើកហើយដឹងថា អ្នកសារព័ត៌មាន លោកបិទទូរស័ព្ទហើយ ប្រាប់ថាជាប់រវល់តែម្ដង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *