លោក ពេជ្រសារ៉ែន ប្រធានយុវជន ស្រុកសំពៅលូន នាំយកអំណោយ សម្តេចក្រឡាហោម ស ខេង ចែកជូនប្រជាពលរដ្ឋ ២គ្រួសារ រងការខ្វះខាត នៅក្នុងឃុំតាស្តា

(ខេត្តបាត់ដំបង)​៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០១៩ ក្រុមការងារយុវជន គណៈបក្សប្រជាជន កម្ពុជាប្រចាំ ស្រុសំពៅលូន ដឹកនាំដោយលោក ពេជ្រសារ៉ែននិងជា ប្រធានយុវជនស្រុក សំពៅលូន បាននាំយកអំណោយ ដ៏ថ្លៃរបស់សម្តេច ក្រឡាហោម ស ខេង តាមរយៈ ឯកឧត្តម ខាន់ ម៉ាណេរ និងឯកឧត្តម ងួន រតនៈ ប្រធានគណៈ បក្សប្រជាជន កម្ពុជាប្រចាំខេត្ត បាត់ដំបង មកជូនប្រជាពលរដ្ឋ ពីគ្រួសារដែលកំពុង រងការខ្វះខាត ស្ថិតក្នុង ភូមិចំការល្ហុង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោក ពេជ្រ សារ៉ែន ប្រធានយុវជន ស្រុកសំពៅលូន បានប្រាប់អោយ ដឹងថា២គ្រួសារ  ដែលរងការខ្វះខាត ទីមួយឈ្មោះ លោក យាយ ហ៊ីវ ហៅយាយ រ៉ាន ជាស្ត្រីមេម៉ាយនឹង មានកូន២នាក់ និងចៅ១នាក់នៅ ក្នុងបន្ទុក ទី២ឈ្មោះលោក ហុង ហុក ប្រពន្ធឈ្មោះ ខៀវ សេង មានកូន២នាក់ ក្នុងបន្ទុក សព្វថ្ងៃពួកគាត់ រស់នៅក្នុងភូមិ ចំការល្ហុងឃុំ តាស្តាស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកបានបន្តរ ទៀតថាអំណោយ ដែលចែកជូន២គ្រួសារ នេះរួមមានមួយគ្រួសារ ទទួលបានអង្ករ ចំនួន១ការ៉ុង មីចំនួន១កេះ ទឹកត្រីទឹកស៊ីអ៊ីវ ទឹកសុទ្ធ ចំនួន២យួរដែល ជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេច ក្រឡាហោម ស ខេង ហើយក្នុងនោះក៏មាន ថវិការចំនួន២០ម៉ឺន រៀលរបស់ក្រុម យុវជនស្រុសំពៅ លូនជូន២គ្រួសារ នេះផងដែរ។

ដោយទទួលបាន អំណោយហើយ ពួកគាត់មាន ចិត្តត្រេកអរយ៉ាងខ្លាំង និងគោរពថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ បំផុតចំពោះសម្តេចក្រឡាហោមសខេង និងឯកឧត្ដមក្រុម ការងារគណបក្ស ប្រជាជនកម្ពុជាខេត្ត ស្រុក ឃុំ ភូមិ ដែលតែងតែយក ចិត្តទុកដាក់ដល់ ពលរដ្ឋដែលជួប ការខ្វះខាត នៅគ្រប់ទិសទី៕ ដោយអ្នកប្រម៉ាញ់ជាយដែន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *