(ប្រទេសថៃ)៖ ម៉ូតូស៊ែរីថ្មីៗចំនួន១៩គ្រឿង ដែលគេដឹងថា បម្រុងឆ្លងដែន ចូលមកកម្ពុជា តាមច្រករបៀង ដែលជារបស់ឈ្មួញ ដុះស្លែក្នុងស្រុកសំពៅលូន ត្រូវបានទាហាន ឈុតខ្មៅថៃស្ទាក់ចាប់ បានទាំងអស់ ខណ:ដែល មានក្រុមយុវជន ខ្មែរមួយក្រុមកំពុង ដើរដឹកស្ងាត់ៗចេញ ពីជាយភូមិមួយក ន្លែងក្បែព្រំដែនថៃ-កម្ពុជា។
កិច្ចប្រតិបត្តិការដែល ធ្វើឡើងដោយកម្លាំង តម្រួតព្រំដែនលោស១២ សហការជាមួយ ទាហានឈុតខ្មៅ ក្នុងកងរយលេខ ១២០១ បានប្រព្រឹត្តទៅកាល ពីវេលាកណ្តាល អាធ្រាត្រ យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចភូមិ៨ ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។
យោងតាមការផ្សាយ របស់គេហទំព័រ ក្នុងប្រទេសថៃ បានបញ្ជាក់ថា នៅមុនកិច្ចប្រតិបត្តិការ កម្លាំងបានសង្គេតឃើញ យុវជនខ្មែរមួយក្រុម បាននាំគ្នាដើរដឹក ម៉ូតូម្នាក់មួយគ្រឿង ដោយមិនហ៊ានបញ្ឆេះទេ ខ្លាចឮសម្លេង ដោយពួក គេបានដឹកតាមផ្លូវ លំក្នុងចម្ការឆ្ពោះទៅ កាន់ខ្សែបន្ទាត់ ព្រំដែនកម្ពុជា។
ក្រោយពីសមត្ថកិច្ចបង្ហាញខ្លួន ក្រុមយុវជនទាំងនោះ នាំគ្នារត់គេចទៅគ្រប់ទិសទី ដោយនាំគ្នាផ្តួល ម៉ូតូទុកចោលតែម្តង។ ក្រោពេលត្រួតពិនិត្យ គឺមានម៉ូតូម៉ាក HONDA SCOOPY ចំនួន ១៦ គ្រឿង ម៉ាក YAMAHA AEROX ចំនួន ១ គ្រឿង ម៉ាក YAMAHA M-SLAZ ចំនួន ១ គ្រឿង និងម៉ាក HONDA CLICK ចំនួន ១ គ្រឿង សរុបមានចំនួន ១៩ គ្រឿង ។
បច្ចុប្បន្នសមត្ថកិច្ចថៃបាន ប្រគល់ម៉ូតូទាំងអស់ អោយទៅអង្គភាពជំនាញ ហើយដើម្បីមានវិធាន ការស្រាវជ្រាវរក ម្ចាស់ដែលជា មេឈ្មួញរត់ពន្ធ ម៉ូតូឆ្លងដែននេះ ក្នុងការអនុវត្ត តាមផ្លូវច្បាប់ ៕