អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! គ្រឿងក្នុងជ្រូកដែលដើរឈ្មួញនាំចូលមកពីប្រទេសថៃខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាត ប្រមា ណ០១តោនត្រូវបានសមត្ថកិច្ចស្ទាក់ឃាត់នៅក្នុងភូមិសាស្រ្តស្រុកថ្មគោល - PMC-News

គ្រឿងក្នុងជ្រូកដែលដើរឈ្មួញនាំចូលមកពីប្រទេសថៃខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាត ប្រមា ណ០១តោនត្រូវបានសមត្ថកិច្ចស្ទាក់ឃាត់នៅក្នុងភូមិសាស្រ្តស្រុកថ្មគោល

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៧ និង៣០នាទី អនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើ សសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  បានដឹកនាំកម្លាំងក្នុងការិយាល័យស្ទាក់បង្ក្រាបករណី  ដឹកជញ្ជូនគ្រឿងក្នុងជ្រូកខុសលក្ខណៈបច្ចេកទេស  និងគ្មានលិខិតអនុញ្ញាត  នាំចូលពីប្រទេសថៃ ស្ថិតនៅចំនុចផ្លូវជាតិលេខ៥  រង្វង់មូលស្រុកថ្មគោល  ស្ថិតនៅស្រុកថ្មគោល  ខេត្តបាត់ដំបងដែល   ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ រថយន្តមួយគ្រឿងម៉ាក Toyota Highlander ពណ៌ទឹកមាស ឆ្នាំ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ ២AU -៩៧៦៤  បើកបរដោយ ឈ្មោះ ញា ចិន្តាភេទប្រុស អាយុ ៤២ឆ្នាំ  រស់នៅខេត្តបន្ទាយមានជ័យ  រកឃើញគ្រឿងក្នុងជ្រូក ចំនួន២០ កេស ក្នុង០១កេស ទម្ងន់ ៥០គីឡូក្រាមសរុបទម្ងន់   ស្មើនឹង១,០០០ គីឡូក្រាម   និងបាននាំយកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង។     


ក្រោយសមត្ថកិច្ចជំនាញធ្វើការសាកសួររួចរាល់បានរាយ  ការណ៍ជូនទៅ ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង  ខេត្តបាត់ដំបង អំពីបញ្ហានេះ ហើយនៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៥

ដោយ មានលោក ទូត វីនីត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង  ខេត្តបាត់ដំបងដឹកនាំមន្រ្តីជំនាញ  រួមមានមន្រ្តី ការិយាល័យផលិតកម្ម  មន្ត្រីបសុព្យាបាល  មន្ត្រីសាខា (ក.ប.ប)  ខេត្តបាត់ដំបង   និងមន្រ្តីនគរបាល យកទៅដុតបំផ្លាញចោលនៅទីលានចាក់សម្រាម    ស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ   ខេត្តបាត់ដំបង  រីឯអ្នក បើកបររថយន្ត ដឹកជញ្ជូនសមត្ថកិច្ចកំពុងកសាងក្នុងរឿងដើម្បីចាត់ការ បន្តនីតិវិធី ទៅតាមផ្លូវច្បាប់ ៕

ផ្សាយដោយ អង្គភាព ប្រម៉ាញ់ជាយដែន tv  news






Theme images by Radius Images. Powered by Blogger.