កម្លាំងអាវុធហត្ថ បន្តដុតបំផ្លាញរថយន្ដ បាកុងដឹកឈើចំនួន ៧គ្រឿងទៀត នៅស្រុកសំបូរ ខេត្តក្រចេះ

(ខេត្តក្រចេះ)៖ លោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធ ហត្ថខេត្តក្រចេះ  នៅរសៀលថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០១៩នេះ បានដឹកនាំកម្លាំងចុះបង្រ្កាប និងដុតបំផ្លាញចោល រថយន្ដបាកុងសម្រាប់ ស្ទួចឈើ ឬដឹកឈើចំនួច៧ គ្រឿងទៀត ដែលឈ្មួញលាក់ទុក ក្នុងចំការក្រោយផ្ទះ ប្រជាពលរដ្ឋ នៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

លោក ឡុង យឹង មេបញ្ជាកា ររងអាវុធហត្ថ ខេត្តក្រចេះ បានឲ្យដឹងថា កម្លាំងអាវុធហត្ថ ខេត្តក្រចេះ សហកាជាមួយអាវុធ ហត្ថស្នាក់ការសន្តិសុខ ៧០៨ ស្នាក់ការសន្តិ សុខ៧១០ អាវុធហត្ថស្រុក សំបូរ នៅយប់ថ្ងៃទី១២ ខែកក្ដដា បានរុករក ប្រទះឃើញរថយន្ដ បាកុងសម្រាប់ ស្ទូចឈើ និងដឹកជញ្ជូន ឈើចំនួន ៧គ្រឿង ដែលក្រុមឈ្មួញ លាក់ទុកក្នុងចំការខាង ក្រោយផ្ទះប្រជាពលរដ្ឋ ហើយត្រូវដុត បំផ្លាញចោលនៅនិង កន្លែងទាំងអស់។

លោកមេបញ្ជាការ រងរូបនោះ បន្ដទៀតថា រថយន្ដទាំង ៧គ្រឿងនោះ ត្រូវកម្លាំងកងរាជអាវុធហត្ថ ដុតបំផ្លាញចោល ទាំងអស់ ក្រោមបញ្ជាផ្ទាល់ ពីនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធាន គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើស ធនធានធម្មជាតិ ក្រោយពីបើកប្រតិបតិត ការទនរង់ទ្រាយធំ នៅខេត្តមណ្ឌលគីរី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *