ពលករខ្មែរ១៧នាក់ ត្រូវសមត្ថកិច្ចថៃចាប់ នៅក្នុងស្រុកវ៉ាំណាំយេន ខេត្តស្រះកែវចាញ់ បោកមេខ្យល់អស់ លុយក្នុង១នាក់ ៥,៥០០បាត

(ប្រទេសថៃ)៖ បញ្ចប់ចូលឆ្នាំខ្មែរបាន តែ៣ថ្ងៃមានពលករ ខ្មែរ១៧នាក់ត្រូវ សមត្ថកិច្ចថៃចាប់ ឃាត់ខ្លួន នៅក្នុងស្រុក វ៉ាំងណាំយេន ខេត្តស្រះកែវ ពលករទាំង១៧នាក់ បានចាញ់បោកមេខ្យល់ អស់លុយ ក្នុង១នាក់៥,៥០០បាត។ រឿងរាវនេះកើតឡើង នៅវេលាម៉ោង៩យប់ នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ។

គួរបញ្ជាក់ផងដែរ ថានៅវេលាប្រហែល ម៉ោង៩យប់នោះកងកម្លាំង នគបាលខេត្តស្រះកែវ បានធ្វើការត្រួតពិនិត្យ រថយន្តម៉ាកតូយ៉ូតា ព៌ណខ្មៅ ពាក់ស្លាកលេខบก-8711ស្រះកែវ១គ្រឿង នៅក្នុងបរិវេណភូមិហួយ ក្រៃតាយ ថ្នល់ទព័ព្រិច-វ៉ាំងណាំយេន ស្រុកខ្លងហាត ខេត្តស្រះកែវ ឃាត់ខ្លួនបុរស ម្នាក់មានឈ្មោះ ឡាំដួន អះនុស៊ី អាយុ៥៣ឆ្នាំ ជាមេខ្យល់ ជនជាតិថៃ ឃាត់រថយន្តទុក ត្រួតពិនិត្យបន្ត។

កម្លាំងនគបាលខេត្ត ស្រះកែវបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ក្រោយការត្រួតពិនិត្យ ក្នុងរថយន្ត បានរកឃើញ ពលករខ្មែរចំនួន១៤នាក់ទៀត ក្នុងនោះប្រុស៥នាក់ និងស្រី៩ និងមានក្មេងប្រុស៣នាក់ សរុប១៧នាក់។

ក្រោយពីសមត្ថកិច្ចថៃ សួរនាំពលករទាំង ១៧នាក់នោះបានឆ្លើយ សារភាពថាពួកគេទាំង​អស់ចង់ទៅធ្វើការនៅ ប្រទេសថៃពឹងពាក់ មេខ្យល់ម្នាក់ឲ្យជូនក្នុង នោះបានបង់លុយឲ្យ​ មេខ្យល់នាំឆ្លងដែន ក្នុង១នាក់៥០០បាត ដោយមេខ្យល់នាំ​ យកទៅប្រគល់ឲ្យ ឈ្មោះឡាំដួន អះនុស៊ី ជិះតាមរថយន្ត ស្រុកវ៉ាំង ណាំយេន ពលករខ្មែរទាំង១៧នាក់នោះត្រូវបង់លុយទៅ ឲ្យមេខ្យល់ ក្នុង១នាក់៥,០០០បាត បន្តទៀត ដើម្បីជូនដល់កន្លែង ធ្វើការនៅផ្សារថៃ។

កម្លាំងនគបាល ខេត្តស្រះកែវ បានបញ្ជាក់ឲ្យដឹងបន្ត ទៀតថាពលករខ្មែរទាំង ១៧នាក់ ទាំងមេខ្យល់ថៃ១នាក់ នោះក្រោយពីសួរនាំរួច សមត្ថកិច្ចថៃបាន បញ្ជូនពលករខ្មែរទាំងអស់ ប្រគល់ទៅឲ្យកំលាំង ជំនាញដើម្បីចាត់ ការតាមច្បាប់បន្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *