កម្ពុជារកចំណូលបាន ជាង៧០លានដុល្លារ ពីការលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន

(ភ្នំពេញ)៖ គិតចាប់តាំងពីខែ កញ្ញា ឆ្នាំ២០១៦ មកដល់ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលក់ ឬចុះបញ្ជីលេខពិសេស និងចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនបានចំនួន ២០១ ៩៨០លេខ ដោយទទួលបានចំណូលសរុបចំនួន ២៨០ ៧២៨ ២២៨ ៨០០ រៀល ស្មើនឹង ៧០ ១៨២ ០៥៧ ដុល្លារអាមេរិក ។

កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈ កម្មការរអន្តរ ក្រសួងគ្រប់គ្រង ការលក់លេខចុះ បញ្ជីរថយន្តបានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិភាក្សា លើរបាយការណ៍ វឌ្ឍនភាពនៃការលក់ លេខចុះបញ្ជីរថយន្ត វឌ្ឍនភាពការងារ របស់អនុគណៈ កម្មការកំណត់តម្លៃ និងរៀបចំការលក់ ឬដេញថ្លៃ និងអនុគណៈកម្មការផ្សព្វផ្សាយ និងផ្ដល់ជំនួយ បច្ចេកទេស ដោយមានការ ចូលរួមពីសមាជិកគណៈ កម្មការរអន្តរក្រសួង គ្រប់គ្រងការលក់លេខ ចុះបញ្ជីរថយន្ត និងសមាជិកនៃអនុគណៈ កម្មការទាំងពីរផងដែរ។

បើយោងតាមរបាយ ការណ៍របស់គណៈ កម្មការអន្តរក្រសួង បានឱ្យដឹងថា លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជី ពិសេស និងលេខចុះបញ្ជី ពិសេសផ្ទាល់ខ្លួន លក់បានចំនួន ២០១ ៩៨០ លេខ ទទួលបានចំណូលសរុប ចំនួន ២៨០ ៧២៨ ២២៨ ៨០០ រៀល គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០២២នេះ ស្មើនឹង ៧០ ១៨២ ០៥៧ ដុល្លារអាមេរិក។

ដោយឡែកចំណូលពី ការលក់លេខចុះ បញ្ជីពិសេស និងលេខ ចុះបញ្ជីពិសេសផ្ទាល់ ខ្លួនក្នុងឆ្នាំ២០២១  ទទួលបានចំណូល ថវិកាសរុបចំនួន ៦៨ ៦៤៦ ៣៤២ ៣០០ រៀល កើនឡើងប្រមាណ ៩% ធៀបនឹងឆ្នាំ២០២០៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *