ផ្សារក្នុងក្រុង សិរីសោភ័ណ មានចំនួន ៨ ក្នុងមានផ្សារ ឯកជន ៤ និងផ្សាររដ្ឋ៤ អាជីវករលក់ដូរ ជាធម្មតា

(ខេត្តបន្ទាយមានជ័យ)៖ តាមការអះអាងរបស់ លោកហុឹលរ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ បានប្រាប់អ្នកយក ព័ត៍មានឲ្យដឹង នៅព្រឹក ថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២២នេះថា ផ្សារក្នុងក្រុង សិរីសោភ័ណ មានចំនួន៨ ក្នុងនោះ មានផ្សារ ឯកជន ៤ និងផ្សាររដ្ឋ៤ អាជីវករកំពុងលក់ ដូរជាធម្មតារហូតមកដល់សព្វថ្ងៃ។

លោកហុឹលរ៉ាយ៉ា បានបញ្ជាក់ឲ្យដឹង បន្តទៀតថា ផ្សារឯកជន ១/ផ្សារហ៊ុយឡេង ជោគជ័យ  ២/ផ្សារចិនខ្មៅ៣/ ផ្សាររាត្រីធីអុឹម ៤/ផ្សារធំមានជ័យ ។ ចំណែកផ្សាររដ្ឋមាន ១/ផ្សារទឹកថ្លា ២/ផ្សារអូរអំបិល ៣/ផ្សារសិរីសោភ័ណ ៤/ផ្សារថ្មី ផ្សារទាំង៨នោះ អាជីវករកំពុង លក់ដូរជាធម្មតា។

លោកហុឹលរ៉ាយ៉ា បានបញ្ជាក់ឲ្យដឹងបន្តទៀតថាផ្សារ សិរីសោភ័ណ អាជីវករលក់ឥវ៉ាន់ ក្នុងផ្សារ និងនៅ ក្រៅផ្សារមានររៀបរយ និង មាន លក្ខណៈ ស្តង់ដារ សុវត្ថិភាព  ឲ្យអាជីវករលក់ ដូរកំលាតពីគ្នា ពីតូប១ ទៅ តូប១ចំនួន២ម៉ែត្រ ដើម្បីបង្ការកា ររីក រាល ជំងឺ កូវីដ -១៩។

លោកបាននិយាយ បន្តទៀតថាផ្សារ សិរីសោភ័ណនេះ ឲ្យមានសុវត្ថិភាព មាន លក្ខណៈ ស្តង់ដារ ដើម្បី ធានា បាន នូវ សណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាព សង្គម ពិសេស សុខភាព សាធារណៈ ដើម្បី ចូលរួម បង្ការ និង ទប់ស្កាត់ ការឆ្លង រីក រាលដាល ជំងឺ កូ វីដ -១-១ផងម្តង។

លោកបាននិយាយបន្ត ឲ្យដឹងទៀតថាវិធានការណ៍ ការពារ នៃ ការឆ្លង រីក រាលដាល ជំងឺ កូ វីដ -១៩ ចូលក្នុង សហគមន៍ ក្នុង ព្រឹត្តិការណ៍២០ កុម្ភៈ កន្លងមក គឺ តម្រូវ ឲ្យ អាជីវករ និង អ្នកទិញ ទាំងអស់ ត្រូវតែ ចូលរួម អនុវត្ត វិធានការ សុខាភិបាល ៣ កុំ ៣ ការពារ និង ផ្សារ  ដែល មាន លក្ខណៈ ស្តង់ដារ សុវត្ថិភាព ។

ជាគោលការណ៍ ផ្សារ សុវត្ថិភាព ដែល រៀបចំ ដោយ រដ្ឋបាល ខេត្តបន្ទាយមានជ័យតម្រូវឲ្យ គ្រប់ ផ្សារ ត្រូវតែមាន ច្រកចូល និង ចេញ ធំទូលាយមាន ម៉ាស៊ីន ស្កេ ន ម៉ាស៊ីន វាស់ កម្ដៅ  បាញ់ អាល់កុល មុននឹង ចូល ផ្សារ រក ទិញ គ្រឿងឧបភោគ បរិភោគ និង សម្ភារៈប្រើប្រាស់ ផ្សេងៗ។គណៈកម្មការ គ្រប់គ្រង ផ្សារ សន្តិសុខ អ្នកលក់ អ្នកទិញ ត្រូវតែ ពាក់ ម៉ាស ឲ្យបាន ត្រឹមត្រូវ លើកលែងតែ ពេល ពិសា អាហារ។

លោកបាន បញ្ជាក់ឲ្យដឹងទៀតថា រាល់ មាន ករណី សង្ស័យ ដែល មាន ការ ពាក់ព័ន្ធ ជាមួយ ជំងឺ កូ វីដ -១៩ ត្រូវ រាយការណ៍ បន្ទាន់ ទៅ អាជ្ញា ធរមាន សមត្ថកិច្ច ភ្លាមៗ ក្នុងនោះលោកបាន ព្រមាន បិទ អាជីវកម្ម ឬ ដាក់ ទោសទណ្ឌ ទៅលើ អាជីវករ រូប ណា ដែល មិនបាន អនុវត្ត ខ្ជាប់ខ្ជួន តាម ការណែនាំ ខាងលើ ។

លោកបាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ក្នុង ខេត្តមក ទិញ ទំនិញ បន្លែ ផ្លែឈើ ត្រី សាច់ គ្រប់ ប្រភេទ នៅក្នុង ផ្សារ ប្រកបដោយ អនាម័យ និង សុវត្ថិភាព ខ្ពស់ តាម ស្តង់ដារ បច្ចេកទេស និង ជៀស ផុតពី ការឆ្លង រីក រាលដាល នៃ ជំងឺ កូ វីដ -១៩ ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *