អភិបាលខេត្តបាត់ដំបង ជំរុញដល់មន្ត្រីមន្ទីរជំនាញ អាជ្ញាធរក្រុងស្រុកបន្ត ការយកចិត្ត ទុកដាក់ និងត្រួតពិនិត្យទៅលើ សំណង់អត់ច្បាប់ ត្រូវចាត់ការជាបន្ទាន់

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៣ខែ កក្តដាឆ្នាំ២០១៩ សាលាខេត្តបាត់ដំបង ក្នុងកិច្ចប្រជុំរដ្ឋបាលខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់មន្ត្រីមន្ទីរជំនាញ អាជ្ញាធរក្រុងស្រុកបន្ត ការយកចិត្តទុកដាក់ និងត្រួតពិនិត្យលើ សំណង់ទាំង៣ប្រភេទ ជាពិសេសសំណង់ ដែល មានហានិភ័យ ( សំណង់ខ្ពស់ៗ )  ប្រសិនគ្មានប្រវត្តិច្បាស់លាស់ ការសាងសង់ពុំបាន គោរពទៅតាមបទ ដ្ឋានបច្ចេកទេស ត្រឹមត្រូវ ពុំមានគុណភាព ត្រូវបំពេញឯកសារបិទ មិនឱ្យបន្តការសាង សង់តទៅទៀត។

ឯកឧត្តមបានថ្លែងដូចនេះ ក្នុងកិច្ចប្រជុំគណៈ បញ្ជាការឯកភាព រដ្ឋបាលខេត្ត នារសៀលថ្ងៃសុក្រនេះ បន្ទាប់ ពីមានគោលការណ៍ សម្រេចលើវិធាន ការចាំបាច់របស់ រាជរដ្ឋាភិបាលកម្ពុជា សំដៅទប់ស្កាត់ការដ្ឋាន សំណង់ខុសច្បាប់ ដើម្បីធានាអាយុ ជីវិតមនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាពសំណង់ នៅក្នុងដែនដីរដ្ឋបាល ខេត្តគ្រប់គ្រង ឱ្យមានសណ្តាប់ធ្នាប់ត្រឹមត្រូវ។

ក្នុងនោះឯកឧត្តមបាន សំណូមពរដល់មន្ទីរ ពាណិជ្ជកម្មខេត្ត ព្រមទាំងមន្ទីររ៉ែនិង ថាមពលខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យ លើបណ្តាស្ថានីយ៍ ប្រេងឥន្ធនៈ ហ្គាសមួយ ចំនួនពុំទាន់បាន បំពេញឯកសារ ធ្វើអាជីវកម្ម សូមឱ្យបងប្អូន អាជីវករមកបំពេញ បែបបទធ្វើអាជីវកម្ម ហើយត្រួតពិនិត្យ ទីតាំង លក្ខណៈ បច្ចេកទេស ឱ្យបានម៉ត់ចត់ ចៀសវាងកើត មានហានិភ័យផ្សេងៗ ដែលធ្វើឱ្យប៉ះ ពាល់ដល់អាយុជីវិត  និងទ្រព្យសម្បតិ្ត របស់ប្រជាពលរដ្ឋ   ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងនិង កោតសរសើរ ផងដែរចំពោះការខិតខំ ប្រឹងប្រែងបំពេញ ភារកិច្ចរបស់រដ្ឋបាល ក្រុងស្រុកនិង អង្គភាពជំនាញ ព្រមទាំងសមត្ថកិច្ច គ្រប់ថ្នាក់គ្រប់ផ្នែក រក្សាបានសភាពការណ៍ សន្តិសុខ សភាពការណ៍ ព្រំដែន និងទប់ស្កាត់បទ ល្មើសផ្សេងៗ និងកិច្ចប្រតិបត្តិការ បង្រ្កាប ដោយធានារក្សា បានសន្តិសុខ សុវត្ថិភាព សណ្តាប់ ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពល រដ្ឋបានល្អប្រសើរ ។

ទាក់ទងនិងបញ្ហាផ្ទុះជ ម្ងឺគ្រុនឈាម ឯកឧត្តម អភិបាលខេត្ត សូមស្នើរឱ្យមន្ទីរ សុខាភិបាលខេត្ត បន្តរការយកចិត្ត ទុកដាក់បន្ថែម ទៀតចុះបាញ់ ថ្នាំការពារ ដាក់ថ្នាំអាបេត និងផ្សព្វផ្សាយ អប់រំដល់បងប្អូន ប្រជាពលរដ្ឋឱ្យ យល់ដឹងនិង យកចិត្តទុកដាក់អោយ បានខ្ពស់ការពារជម្ងឺគ្រុនឈាម ហើយប្រសិនកូនចៅ មានអាការៈកើត ជម្ងឺគ្រុនឈាម ត្រូវរូសរាន់យកទៅ កាន់មណ្ឌលសុខ ភាពឬ មន្ទីរពេទ្យជាបន្ទាន់ ដោយមិនត្រូវទុក បណ្តែតបណ្តោយ ឱ្យកូនចៅរងគ្រោះបាត់ បង់អាយុជីវិតនោះទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *