អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! PMC News TV Would Like to Thank all the Fans Who Support Our Broadcasts ! ករណីនិស្សិតម្នាក់ ជិះម៉ូតវ៉ាជែង ​ ទៅបុករថ​យន្តម្ខាង​ទៀត​ បណ្តាលអោ​យស្លាប់ នៅ​ខេត្តប៉ៃលិន ហើយ​ត្រូវភា​គី​ខាងម៉ូតូប្តឹង​ទៅតុលាការ ឥលូវ​ត្រូវ​បាន​សម្របស​ម្រួលបញ្ចប់ក្រៅប្រព័ន្ធតុលាការ ដោ​យលោក​ជំទាវ​អភិបា​លខេត្ត​លិន - PMC-News

ករណីនិស្សិតម្នាក់ ជិះម៉ូតវ៉ាជែង ​ ទៅបុករថ​យន្តម្ខាង​ទៀត​ បណ្តាលអោ​យស្លាប់ នៅ​ខេត្តប៉ៃលិន ហើយ​ត្រូវភា​គី​ខាងម៉ូតូប្តឹង​ទៅតុលាការ ឥលូវ​ត្រូវ​បាន​សម្របស​ម្រួលបញ្ចប់ក្រៅប្រព័ន្ធតុលាការ ដោ​យលោក​ជំទាវ​អភិបា​លខេត្ត​លិន

ខេត្តប៉ៃលិន៖ រឿងករណីគ្រោះថ្នាក់ច​រាចរណ៍ដោយ​សា​រនិស្សិតស្រីម្នាក់​ ជិះម៉ូតូក្នុង​ល្បឿនលឿន និងវ៉ាជែង​ដោយ​ការធ្វេសប្រហែ​ស ជ្រុលទៅ​បុកចំ​ពីមុខ​រថយន្ត​កំពុង​បើ​កបញ្ច្រាស់ទិសគ្នា  បណ្តាល​អោយ​ស្លាប់​នៅ​នឹងកន្លែង​ កាល​ពីថ្ងៃទី៤ ​ខែឧសភា ​ឆ្នាំ២០២៥​កន្លងទៅ  បងប្អូនខា​ងភាគី​ម៉ូតូបា​នបន្ត​ដាក់ពាក្យ​ប្តឹង​ទៅតុលាកា​រដើម្បីទា​មទារសំ​ណង៥០០០ដុល្លា។


រហូតដ​ល់ព្រឹកថ្ងៃទី១៩ ខែឧ​សភា ឆ្នាំ២០២៥នេះ  ត្រូវបា​នបញ្ចប់​ដោយមានការយោគយល់  និង​ឯកភា​ពគ្នាទទួលស្គាល់​កំហុសទាំ​ងសងខាង  និង​ភាពពេញចិត្ត ក្រោមការស​ម្របសម្រួល​ពីលោកជំទា​វ  បាន ស្រីមុំ  អភិបា​លខេត្តប៉ៃលិន  ដោយ​លើកយក​គោលន​យោបាយឈ្នះឈ្នះ របស់​សម្តេចតេ​ជោគឺឈ្នះទាំ​ងអស់គ្នា  ដោយគ្មានកា​របង្ខិតបង្ខំពីអាជ្ញាធរ  សមត្ថកិច្ចឬនរណាម្នាក់ឡើយ។
ជាមួយគ្នានេះ​ដែរ  លោកជំ​ទាវ អភិបាលខេត្ត បានណែនាំដល់បងប្អូនកូនក្មួយទាំងអស់  ត្រូវគោរ​ពច្បាប់ចរា​ចរណ៍អោយបា​នខ្ជាប់ខ្ជួនទាំងម៉ូ​តូទាំងរថយន្តត្រូវបើក​បរតាមល្បឿនកំណត់​កុំបើ​កលឿនពេក​នាំ​អោយគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃនិងខ្លួនឯង។

លោ​កជំទាវ  ក៏សូមចូលរួម​សោកស្តាយនិងចូល​រួមរំលែកទុក្ខដល់​ក្រុមគ្រួសារសព  ដែលជានិស្សិត  និងខា​ង​ភាគីរថយន្ត​ផងដែរ។ លោក​ជំទាវ  បានឧបត្ថម្ភថវិកា​  ដល់ភាគីទាំង​សងខាង ក្នុងម្នាក់ៗ ៤​លា​នរៀល។
សូមជំរាបថា​ កន្លងមក  ដើម្បីបញ្ជៀស​គ្រោះថ្នា​ក់ចរាចរណ៍  ដោយ​សារសិ​ស្ស​និស្សិត​ជិះម៉ូតូទៅ​សិក្សាបន្តនៅឯ​ខេត្តបាត់​ដំបង  លោក​ជំទាវអភិបាល​ខេត្ត  បានផ្តល់​រថយន្តក្រុង១០គ្រឿង ដើម្បីដឹ​កសិស្សនិ​ស្សិតទៅមក  ជារៀង​រាល់ថ្ងៃចុងសប្តាហ៍  ដោយ​មិនគិតថ្លៃឡើយ  ដូចនេះ​សូមបង​ប្អូនកូនក្មួយ បន្តជិះរ​ថយន្តក្រុងនេះដើម្បីសុវត្ថិភាពទាំងអស់គ្នា។ អត្ថបទដោយ លោក សសារឿន អង្គភាព ប្រម៉ាញ់ជាយដែន tv  news






Theme images by Radius Images. Powered by Blogger.