កម្លាំងសមត្ថកិច្ចនគរបាលស្រុកសំពៅលូនឃាត់ខ្លួន ជនសង្ស័យចំនួន ០២ នាក់ជាមុខសញ្ញា ប្រើប្រាស់ និងរក្សាទុក នូវសារធាតុញៀន
បាត់ដំបង÷ដោយអនុវត្តតាមបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ ទឹម វិឆ័យ ជា អធិការ បានដឹកនាំកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀននៃ អធិការ នគរបាល ស្រុកសំពៅលូន ចុះល្បាត ក្នុងភូមិសាស្ត្រ ក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព នៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៥ វេលាម៉ោង០១និង០០ នាទី រំលង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ ចំនួន០២ នាក់ជាមុខសញ្ញា ប្រើប្រាស់នូវសារភាពញៀននិង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែងជនសង្ស័យទាំងពីរនាក់ខាងលើ មានឈ្មោះដូចខាងក្រោម÷១.ឈ្មោះ ធី សុីថា( ហៅទើម)ភេទ ប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
២.ឈ្មោះ អឿន រុន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
វត្ថុតាងដែលសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀន ចាប់យកបានរួមមាន:
១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៍សថ្លាចំនួន ០១ថង់ សង្ស័យមានសារធាតុញៀន
២-ទូរស័ព្ទដៃចំនួន០២គ្រឿង (ចាស់)។
៣-ម៉ូតូចំនួន០១គ្រឿង (ចាស់)
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកជំនាញផ្នែកប្រឆាំងគ្រឿងញៀន កំពុងធ្វើការសាកសួរនិងកសាងក្នុងរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
ផ្សាយដោយអង្គភាព ប្រមាញ់ជួយដែន tv news
Post a Comment