សមត្ថកិច្ចឃាត់ក្រុងប៉ោយប៉ែត ខ្លួនជនសង្ស័យ៣នាក់ មុខសញ្ញាចែកចាយ និងប្រើប្រាស់ព្រម ទាំងរកឃើញគ្រឿងញៀន មួយចំនួនទៀត

(ក្រុងប៉ោយប៉ែត)៖ ជនសង្ស័យ៣នាក់ជា មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿញៀន ត្រូវកម្លាំង នគរបាលនៃអធិការ រដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បញ្ជូនទៅកាន់ស្នង ការដ្ឋាននគរបាល ខេត្តបន្ទាយ មានជ័យហើយបន្ទាប់ ពីបានកំណត់មុខ សញ្ញានិងធ្វើការឃាត់ ខ្លួនកាលពីព្រឹក ថ្ងៃទី២៣ខែធ្នូឆ្នាំ ២០១៩វេលាម៉ោង ១០និង៥៨នាទី នៅចំណុចកាស៊ីណូ៩៩ ស្ថិតក្នុងភូមិក្បាល ស្ពាន១សង្កាត់ប៉ោយ ប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាជន សង្ស័យទាំង៣នាក់ ដែលកម្លាំងជំនាញឃាត់ ខ្លួនបានបន្តរបន្ទាប់ ទី១ឈ្មោះឈ្មោះ ឆេង វិចិត្រ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរកម្មករជា មុខសញ្ញាជួញដូរ ទី ២ឈ្មោះ វ៉ាន់ សុខហេង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបររត់ម៉ូតូឌុប និងទី៣ឈ្មោះ អាង សំណាង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរលក់ដូរ ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងជំនាញដកហូត បានវត្ថុតាងរួមមាន ម្សៅក្រាមព៌ណស សង្ស័យគ្រឿងញៀន ប្រភេទយ៉ាម៉ាទឹកកក ចំនួន៤៩កញ្ចប់និងថ្នាំ ញៀនប្រភេទយ៉ាម៉ា អក្សរWY ចំនួន៣ថង់ ស្មើរនិង៣០ គ្រាប់ផងដែរ។

បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំង វត្ថុតាងត្រូវបានកម្លាំង ជំនាញនៃអធិការ រដ្ឋាននគរបាល ក្រុងប៉ោយប៉ែតកសាង សុំណុំរឿងបញ្ជូនខ្លួន ទៅកាន់ស្នងការ រដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យដើម្បី ចាត់ការទៅ តាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *