សមត្ថកិច្ចឃាត់ខ្លួន បុរសម្នាក់រួមទាំង ថ្នាំញៀន២០ ដុំស្មើរនិង២០គីឡូក្រាម នៅច្រកអានសេះ ខេត្តព្រះវិហា

(ខេត្តព្រះវិហារ)៖ គ្រឿងញៀនប្រមាណ២០ ដុំស្មើរនិង២០គីឡូក្រាម និងជនសង្ស័យ ម្នាក់ត្រូវបានកម្លាំង នគរបាលប្រឆាំង បទល្មើសគ្រឿងញៀន នៃស្នងការរដ្ឋាន នគរបាលខេត្ត ព្រះវិហាបានធ្វើកា ឃាត់ខ្លួនភ្លាមៗកាលល ពីរសៀលថ្ងៃទី ២៥ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង១៤និង២២ នាទីនៅចំណុច  ដំណាក់សេមាន់ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្តខេត្តព្រះវិហារ។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាជនសង្ស័យដែល កម្លាំងជំនាញឃាត់ខ្លួន បានមានឈ្មោះឃាត់ ខ្លួន ជនសង្ស័យ ១នាក់ ឈ្មោះ ពិន និស្សា ហៅខូច ភេទប្រុស អាយុ ២៤ឆ្នាំ ជានជាតិខ្មែរមាន មុខរបរនិង រស់នៅមិនពិតប្រាកដ។

ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងលើកម្លាំង ជំនាញដកហូតបានវត្ថុ តាងបានរួមមានម្សៅក្រាមព៌ណ សសង្ស័យសារធាតុ ញៀនប្រភេទមេ តំហ្វេតាមីន (ICE) ចំនួន ២០ដុំធំ ស្មើនិងទម្ងន់ ប្រមាណ ២០ គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ខាងលើត្រូវ បានបញ្ជូនមកកាន់ ស្នងការដ្ឋានន គរបាលខេត្តព្រះវិហារ ដើម្បីសាកសួរ បន្តរនិងកសាង សំណុំរឿងបញ្ជូនទៅតុលា ការខេត្តដើម្បីចាត់ការបន្តរទៅ តាមនីតិវិធីច្បាប់ ៕ ដោយលោកមួនរិទ្ធីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *